ធានាគារ អេស៊ីលីដា ដាក់ចេញនូវយុទ្ធសាស្រ្ដសំខាន់ៗចំនួន១០ចំណុច សម្រាប់ឆ្នាំ២០២២

Posted By: RoogRog Robot | 20-Jan-2022 11:52:44

2022-01-20 10:48am

(បាត់ដំបង)៖ ធនាគារអេស៊ីលីដា ភីអិលស៊ី បានដាក់ចេញនូវយុទ្ធសាស្រ្ដសំខាន់ៗចំនួន១០ សម្រាប់ឆ្នាំ២០២២ ដើម្បីលើកស្ទួយជីវភាព ប្រជាជនកម្ពុជា និងអាជីវកម្មគ្រប់វិស័យឱ្យមានការរីកចម្រើន។

យុទ្ធសាស្រ្តនេះ ត្រូវបានប្រកាសដោយ លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារ ប្រស៊ីដង់ ទីរួមខេត្ដបាត់ដំបង ក្នុងកិច្ចប្រជុំជាមួយនាយកសាខាទាំងអស់ លើប្រធានបទ <<ការគ្រប់គ្រង់ហិរញ្ញវត្ថុ ជាយុទ្ធសាស្រ្ដក្នុងយុគសម័យឌីជីថល>> ដោយមានការចូលរួមពីក្រុមការងារនៃធានាគារ អេស៊ីលីដា ទាំង២៥ខេត្ដក្រុង ក្នុងប្រទេសកម្ពុជា។

លោកបណ្ឌិត អ៉ិន ចាន់នី បានបញ្ជាក់ថា យុទ្ធសាស្រ្ដសំខាន់ៗចំនួន១០ចំណុចនោះ រួមមាន៖

* ១៖ ហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល ឱ្យមានសភាពទន់ភ្លន់ និងខ្លាំងក្លាឱ្យជ្រាបចូលនៅបណ្ដាលមហាជនគ្រប់មជ្ឈដ្ឋានទាំងអស់ ទាំងជនបទ និងទីក្រុង ហើយបានផ្សារភ្ជាប់ទៅនឹងហេដ្ឋារចនាសម្ព័ន្ធថ្នាក់តំបន់ភ្ជាប់ទៅនឹងប្រទេសថៃ គ្រោងភ្ជាប់ទៅនិងប្រទេសពីរទៀត គឺប្រទេសឡាវ និងប្រទេសវៀតណាម* ២៖ ផ្ដោតទៅលើការបណ្ដុះបណ្ដាលធនធានមនុស្សឲ្យស្របទៅនឹងយុទ្ធសាស្ត្របណ្ដុះបណ្ដាលសហការី ក៏ដូចជាអតិថិជន នៅក្នុងវិស័យឌីជីថល* ៣៖ ការចាប់ដៃគូជាយុទ្ធសាស្ត្រកេរ្តិ៍ឈ្មោះដែលមានបទពិសោធន៍ក្នុងវិស័យសេវាហិរញ្ញវត្ថុសម្រាប់គៀងគរឲ្យមាន ប្រភពទុនរយៈពេលវែង សម្រាប់ផ្គត់ផ្គង់លូតលាស់វិស័យទាំងអស់ ខ្នាតតូច ខ្នាតមធ្យម និងខ្នាតសាជីវកម្ម* ៤៖ ពិនិត្យមើលសម្ព័ន្ធនៅគ្រប់ទិន្នន័យទាំងអស់ សព្វថ្ងៃនៅប៉ារាយប៉ាយនៅផ្សេងគ្នាចងក្រងឲ្យនៅប្រព័ន្ធតែមួយ ស្វែងរកទិន្នន័យមួយមិនចាំបាច់ផ្នែកផ្សេងទៅវ៉ៃទិន្នន័យឡើងវិញទេ* ៥៖ ជ្រើសរើសយកធនធានប្រើហេដ្ឋារចនាសម្ព័ន្ឋឌីជីថល ដើម្បីឲ្យគាត់អាចក្នុងមនុស្សម្នាក់អាចធ្វើការបានច្រើនមុខ បង្កើនលទ្ធភាព និងលទ្ធផលការងាររបស់ធនធានរបស់យើង* ៦៖ បន្តការអភិវឌ្ឍឱ្យមានភាពលូតលាស់រីកចម្រើនមានមុខងារ ជាងមុខងារច្រើនដែលយើងដាក់ឱ្យប្រើប្រាស់តាំងពី២០១០ រហូតមកដល់សព្វថ្ងៃនេះ* ៧៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាដែលហៅថា <<អាយធី>> ឲ្យវាក្លាយជាប្រព័ន្ធបច្ចេកវិទ្យាទំនើបថ្នាក់លេខមួយ ដែលកម្ពុជាសព្វថ្ងៃមានមជ្ឈមណ្ឌលតែមួយមណ្ឌលបឋមសម្រាប់ការិយាល័យកណ្ដាល មួយទៀតហៅថា <<ដែលតា ឌីខលវើរី>>* ៨៖ ពង្រឹងសណ្ឋានភាពរបស់យើងដែលជាក្រុមហ៊ុនឱ្យមានវិសាលភាព និងទូទាត់ធំៗ ក្នុងព្រះរាជាណាចក្រកម្ពុជា* ៩៖ ឆ្នាំ២០២១ កំណើនឥណទានទាំងប្រាក់សន្សំមានជាង២០ភាគរយ ឥណទានមានកំណើនជាង ៩លានដុល្លារសហរដ្ឋអាមេរិក រីឯបញ្ញាសន្សំមានកំណើនប្រមាណជាង១ពាន់លានដុល្លារជាង* ១០៖ ក្នុងឆ្នាំ២០២២នេះ យើងត្រូវរៀបចំឲ្យមានកំណើនប្រហាក់ប្រហែលគ្នាដោយប្រើទន់នៅក្នុងស្រុកមួយចំណែកធំ ដែលប្រើបញ្ញើសន្សំនៅក្នុងប្រទេស ហើយមួយចំណែកទៀតយកពីរសហគមន៍អន្ដរជាតិ ដែលមានទឹកប្រាក់ប្រហែលជាង៥០០ដុល្លារសហរដ្ឋអាមេរិក សម្រាប់ការផ្គត់ផ្គង់លូតលាស់ក្នុងរយៈពេលយូរអង្វែង។

ធនាគារ អេស៊ីលីដា ជាធនាគារពាណិជ្ជខ្មែរដ៏ធំជាងគេ ដែលបាននិងកំពុងចាក់ឫសយ៉ាងជ្រៅ និងរឹងមាំ នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ហើយបានបន្តផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធនាគារអេឡិចត្រូនិករបស់ខ្លួនកាន់តែខ្លាំងក្លាពីមួយឆ្នាំ ទៅមួយឆ្នាំ។ ជាក់ស្តែងក្នុងឆ្នាំ២០២២ នេះ ធនាគារ អេស៊ីលីដា ដាក់ដំណើរការម៉ាស៊ីនអេធីអឹមដល់ជាង ១៣០០គ្រឿង, ម៉ាស៊ីន POS ជាង ៥០០០គ្រឿង, និងអេស៊ីលីដាម៉ូបាល មានអ្នកប្រើប្រាស់ជាង ២លាននាក់។

សូមបញ្ជាក់ដែរថា ធនាគារ អេស៊ីលីដា ក៏ជាធនាគារពាណិជ្ជខ្មែរដំបូងគេ ដែលបានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងជាធនាគារខ្មែរទីមួយដែលបានវិនិយោគក្រុមហ៊ុនបុត្រសម្ព័ន្ធ ជាធនាគារ នៅប្រទេសឡាវ និងជាស្ថាប័នមីក្រូហិរញ្ញវត្ថុ នៅប្រទេសមីយ៉ាន់ម៉ា ផងដែរ៕












News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...