ឆេះផ្សារទំនើបអាស៉ីផ្លាហ្សា នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប, សមត្ថកិច្ចកំពុងអន្ដរាគមន៍សង្គ្រោះ

Posted By: RoogRog Robot | 01-Dec-2021 21:44:33

2021-12-01 08:38pm

(សៀមរាប)៖ សេចក្ដីរាយការណ៍ពីខេត្តសៀមរាប បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ៨យប់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ មានអគ្គិភ័យមួយបានកើតឡើង នៅផ្សារទំនើបអាស៉ីផ្លាហ្សា នៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

បើតាមសេចក្ដីរាយការណ៍ នៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងអន្ដរាគមន៍ដើម្បីជួយសង្គ្រោះ។ យ៉ាងណាមិញ មូលហេតុនៃការឆាប់ឆេះនេះ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយទេ។

សម្រាប់ព័ត៌មានលម្អិត Fresh News នឹងផ្សាយជូនជាបន្ដបន្ទាប់៕






















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...