លោកស្រី ម៉ែន នារីសោភ័គ ផ្តល់បទសម្ភាសអំពីការងារយុវជនកាកបាទក្រហមកម្ពុជា ឆ្នាំ២០២១ (Video inside)

Posted By: RoogRog Robot | 01-Dec-2021 18:58:16

2021-12-01 06:55pm

(ភ្នំពេញ)៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទីមួយ កាកបាទក្រហមកម្ពុជា បានផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានអំពីលទ្ធផលការងារនៃយុវជនកាកបាទក្រហមកម្ពុជា ក្នុងឆ្នាំ២០២១នេះ។

លោកស្រីបានលើកឡើងថា. ឆ្នាំ២០២១ ជាឆ្នាំដែលកម្ពុជាប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ ជាពិសេសសព្រឹត្តិការណ៍<<សហគមន៍២០កុម្ភៈ>>។ ទោះជាយ៉ាងនេះក្តី កម្ពុជាបានទទួលជោគជ័យ យុទ្ធនាការចាក់វ៉ាក់សាំង ដែលសម្រេចបានស្ទើរ១០០ភាគរយផងដែរ។

លោកស្រីបានបញ្ជាក់ថា ក្នុងឆ្នាំ២០២១នេះ ទោះបីជាប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ក៏ដោយ ក៏អ្នកស្ម័គ្រចិត្តកាកបាតក្រហមកម្ពុជា បានចូលរួមតស៊ូស្វិតស្វាញដើម្បីបំពេញភារកិច្ចរបស់ខ្លួន។ មិនតែប៉ុណ្ណោះ យុវជនកាកបាទក្រហមកម្ពុជា បានសហការជាមួយអាជ្ញាធរអប់រំផ្សព្វផ្សាយអំពីវិធានកាទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងសហគមន៍នានា ដែលក្នុងនោះមានដូចជាវិធានការសុខាភិបាល និងវិធានការរដ្ឋបាលជាដើម។

លោកស្រី ម៉ែន នារីសោភ័គ បានបញ្ជាក់បន្ថែមថា យុវជនកាកបាទក្រហមកម្ពុជា ក៏មានសកម្មភាពលេចធ្លោ ក្នុងការងារមួយចំនួនទៀត ក្នុុងនោះការងារគ្រប់គ្រងគ្រោះមហន្តរាយ ការប្រែប្រួលអាកាសធាតុ ការលើកកម្ពស់បរិស្ថាន និងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ជាដើម ដែលនៅក្នុងសកម្មភាពទាំងអស់នេះ ក្រុមយុវជនឆ្នាំនេះមានចំណុចលេចធ្លោគួរឲ្យកត់សម្គាល់។ លោកស្រី បានបញ្ជាក់ទៀតថា យុវជនយើងបានចូលរួមការប្រកួតប្រជែងនៅក្នុងថ្នាក់អន្តរជាតិអំពីការលើកកម្ពស់បរិស្ថាន ដោយនៅក្នុងនោះគឺយើងបានទទួលនូវជ័យលាភីនៅក្នុងសហព័ន្ធអន្ដរជាតិ។ ចំណុចមួួយទៀត ដែលទាក់ទងទៅនឹងការងារសុខភាព គឺចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ហើយនៅក្នុងនោះ អ្នកស្ម័គ្រចិត្តរបស់យើងក៏ដូចជាយុវជនកាកបាទក្រហមកម្ពុជា គឺបានចូលរួមនៅក្នុងការអប់រំផ្សព្វផ្សាយ ដែលនៅក្នុងពេលនេះ គឺយើងបានចុះទៅដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សម្រេចបានជាង ២លានគ្រួសារ។

លោកស្រី បានបញ្ជាក់បន្ថែមទៀតថា ទន្ទឹមនឹងនោះគឺយើងប្រើគ្រប់មធ្យោបាយក្នុងការផ្សព្វផ្សាយកម្លាំងចល័ត និងមធ្យោបាយចល័តហើយក៏ដូចជា ផ្សព្វផ្សាយទៅតាមព័ត៌មានផ្សេងៗ ដែលឆ្លុះបញ្ចាំងអំពីសកម្មភាពយុវជនរបស់យើងផង ក៏ដូចជាអ្នកស្ម័គ្រចិត្ត ក៏ដូចជាក្នុងការចូលរួមជួយដោះស្រាយខាងផ្នែកជីវភាពទៅដល់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ ដែលនៅតាមតំបន់ចត្តាឡីស័ក ផ្សព្វផ្សាយទៅដល់ពលករចំណាកស្រុក ជាពិសេសវិធានការ និងសារគន្លឹះផ្សេងៗទៀត ចេញពីក្រសួងសុខាភិបាល ក៏ដូចជាយុទ្ធសាស្ត្ររបស់សុខាភិបាល៕

ខាងក្រោមនេះជាវីដេអូ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ នៃកាកបាទក្រហមកម្ពុជា ផ្តល់បទសម្ភាសអំពីការងារយុវជនកាកបាទក្រហមកម្ពុជា ឆ្នាំ២០២១៖News Source: freshnewsasia.com
LATEST NEWS
សម្ភាសកញ្ញា ឈឹម ស៊ីថរ ជុំវិញ...
MORE NEWS CLICK HERE...