ព័ត៌មានសំខាន់ៗចំនួន១០ប្រចាំសប្តាហ៍ សម្រាប់ថ្ងៃអាទិត្យ ទី២៤ ខែតុលា ឆ្នាំ២០២១នេះ

Posted By: RoogRog Robot | 23-Oct-2021 23:44:01

2021-10-24 12:41pm

(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី២៤ ខែតុលា ឆ្នាំ២០២១ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News តែងលើកយកនូវព័ត៌មានសំខាន់ៗចំនួន១០ សុទ្ធសឹងតែរឿងគួរឱ្យចាប់អារម្មណ៍ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។

ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ រាជរដ្ឋាភិបាលសម្រេចដាក់ឲ្យចរាចរ និងប្រើប្រាស់ ក្រដាសប្រាក់ប្រភេទ៣០០០០រៀលគំរូថ្មី អបអរខួប៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់សម្តេចព្រះនរោត្តម សីហនុ http://fna.asia/0367307

២៖ សេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០២២៖ គម្រោងចំណាយថវិកា៨.៥ពាន់លានដុល្លារកើនឡើង៨.៤% និងប្រមូលចំណូលឲ្យបាន៦.៣ពាន់លានដុល្លារ កើន១៩.៣% http://fna.asia/2798d1c

៣៖ សម្ដេចតេជោ ហ៊ុន សែន៖ មិនមានការអនុញ្ញាតឱ្យរៀបចំអាពាហ៍ពិពាហ៍ឡើងវិញនៅពេលនេះទេ សារសម្លេងចែកចាយនៅថ្ងៃនេះជាសារសម្លេងចាស់ឆ្នាំ២០២០ http://fna.asia/8492526

៤៖ ប្រមុខការទូតកម្ពុជា សម្តែងការសោកស្តាយដែល ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ត្រូវបានប្រើប្រាស់ជាឧបករណ៍នយោបាយ សម្រាប់ផលប្រយោជន៍ប្រទេសធំៗមួយចំនួន http://fna.asia/7bff591

៥៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសបើកដំណើរការឡើងវិញនូវការរៀបចំកម្មវិធីប្រជុំ កម្មវិធីសម្ពោធ និងបើកដំណើរការសេដ្ឋកិច្ច http://fna.asia/07f2aec

៦៖ កម្ពុជាគ្រោងដាក់ចេញគោលការណ៍បដិការជាមួយថៃ ដើម្បីឱ្យពលរដ្ឋ និងភ្ញៀវទេសចរ អាចឆ្លងកាត់ទៅមកដោយមិនបាច់ធ្វើចត្តាឡីស័ក http://fna.asia/70f2de7

៧៖ ឆ្នាំ២០២២ កម្ពុជាគ្រោងខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ជាង ២២០០លានដុល្លារ និងបោះលក់មូលបត្ររដ្ឋជាលើកដំបូងចំនួន ៣០០លានដុល្លារ ដែលមិនបង្កើតបំណុលវ័ណ្ឌកនោះទេ http://fna.asia/28fb8c1

៨៖ ក្រសួងអប់រំ ប្រកាសបើកដំណើរការគ្រឹះស្ថានអប់រំគ្រប់កម្រិត នៅទូទាំងប្រទេស ចាប់ពីខែវិច្ឆិកាតទៅ http://fna.asia/4fe036a

៩៖ កម្ពុជាប្រារព្ធខួបលើកទី៣០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោយមានការចូលរួមស្ថាប័ននានា តំណាងទូត និងតំណាង UN http://fna.asia/fe1b456

១០៖ រាជរដ្ឋាភិបាលត្រៀមថវិកាជិត១,០០០លានដុល្លារ សម្រាប់ជួយពលរដ្ឋក្រីក្រ-ងាយរងគ្រោះ និងអាជីវកម្ម-ធុរកិច្ច នៅឆ្នាំ២០២២ http://fna.asia/93a2ae2


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...