បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី២៤ ខែតុលា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១២.៩លាននាក់ ស្លាប់ជាង ២៧.៥ម៉ឺននាក់

Posted By: RoogRog Robot | 24-Oct-2021 10:16:03

2021-10-24 10:14am

(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១២,៩៧៩,៨៥៧នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៧៥,៣៣៦នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៣៩,៣៩៦នាក់ (ស្លាប់ ១៤៣,១៧៦នាក់)* ហ្វីលីពីន ឆ្លងចំនួន ២,៧៥១,៦៦៧នាក់ (ស្លាប់ ៤១,៥៨៥នាក់)* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៤២៦,០៥០នាក់ (ស្លាប់ ២៨,៥៣៤នាក់)* ថៃ ឆ្លងចំនួន ១,៨៥០,៤៨២នាក់ (ស្លាប់ ១៨,៧៥៥នាក់)* វៀតណាម ឆ្លងចំនួន ៨៨៤,៨៩៥នាក់ (ស្លាប់ ២១,៦២០នាក់)* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៩៣,៥៧៦នាក់ (ស្លាប់ ១៨,៥១១នាក់)* សិង្ហបុរី ឆ្លងចំនួន ១៦៩,២៦១នាក់ (ស្លាប់ ៣០០នាក់)* កម្ពុជា ឆ្លងចំនួន ១១៧,៦៤៤នាក់ (ស្លាប់ ២,៧២៥នាក់)* ទ្បាវ ឆ្លងចំនួន ៣៤,៩៨៥នាក់ (ស្លាប់ ៥០នាក់)* ព្រុយណេ ឆ្លងចំនួន ១១,៩០១នាក់ (ស្លាប់ ៨០នាក់)៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...