ពិភពលោកអាចឱ្យគ្រប់ប្រទេសមានការអភិវឌ្ឍ និងឈានទៅមុខជាមួយគ្នាបានទាំងស្រុង, នេះបើតាមសម្តីប្រធានាធិបតីចិន

Posted By: RoogRog Robot | 22-Sep-2021 16:40:03

2021-09-22 03:32pm

(ប៉េកាំង)៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមការជជែកពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រតិបត្តិការលើកទី៧៦ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះក្រោមចំណងជើងថា <<ពង្រឹងជំនឿចិត្តយ៉ាងមុតមាំ រួមគ្នាពុះពារឧបសគ្គ រួមគ្នាកសាងពិភពកាន់តែល្អបវរ>> តាមប្រព័ន្ធវីដេអូនៅទីក្រុងប៉េកាំង។

លោក Xi Jinping បានថ្លែងថា ភាពជោគជ័យរបស់ប្រទេសណាមួយ មិនមានន័យថាប្រទេសផ្សេង បានបរាជ័យនោះឡើយ ពិភពលោកអាចឱ្យគ្រប់ប្រទេសនានា អភិវឌ្ឍនិងឈានទៅមុខជាមួយគ្នាបានទាំងស្រុង។ យើងត្រូវប្រកាន់ខ្ជាប់ធ្វើការចរចា តែមិនបដិបក្ខគ្នា គួរមានបរិយាប័ន្ន តែមិនរើសអើងអ្នកដទៃ ដើម្បីបង្កើតទំនាក់ទំនងអន្តរជាតិបែបថ្មី ដែលគោរពគ្នា ប្រកបដោយភាពសច្ចយុត្តិធម៌ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីពង្រីកទំហំនៃផលប្រយោជន៍រួមឱ្យកាន់តែធំថែមទៀត៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...