លោក ស៉ី ជិនពីង៖ «ប្រជាធិបតេយ្យមិនមែនជាកម្មសិទ្ធិផ្តាច់មុខ របស់ប្រទេសណាមួយនោះទេ វាជាសិទ្ធិរបស់ប្រជាជននៃប្រទេសនានា»

Posted By: RoogRog Robot | 22-Sep-2021 16:25:03

2021-09-22 03:22pm

(ប៉េកាំង)៖ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ លោក Xi Jinping ប្រធានរដ្ឋចិបានបានអញ្ជើញចូលរួមការជជែកពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ ព្រមទាំងថ្លែងសុន្ទរកថាក្រោមចំណងជើងថា <<ពង្រឹងជំនឿចិត្តយ៉ាងមុតមាំ រួមគ្នាពុះពារឧបសគ្គ រួមគ្នាកសាងពិភពលោកកាន់តែល្អបវរ>> តាមរយៈវីដេអូនៅទីក្រុងប៉េកាំង។

លោក Xi Jinping បានលើកឡើងថា ពិភពលោកមួយដែលមានការអភិវឌ្ឍដោយសន្តិភាព គួរតែមានអរិយធម៌ខុសៗគ្នា និងចាំបាច់ត្រូវមានមាគ៌ាច្រើន ដើម្បីឆ្ពោះទៅរកការធ្វើទំនើបភាវូបនីយកម្ម។ ប្រជាធិបតេយ្យមិនមែនជាកម្មសិទ្ធិផ្តាច់មុខ របស់ប្រទេសណាមួយនោះទេ វាជាសិទ្ធិរបស់ប្រជាជននៃប្រទេសនានា។

លោកប្រធានាធិបតីចិន បានបន្តថា នាពេលថ្មីៗនេះ ការវិវឌ្ឍនៃស្ថានការណ៍អន្តរជាតិបានបង្ហាញម្តងទៀតថា ការជ្រៀកជ្រែកផ្នែកយោធាពីខាងក្រៅ និងអ្វីដែលហៅថា ការកែប្រែប្រជាធិបតេយ្យ គឺបង្កជាការបំផ្លិចបំផ្លាញយ៉ាងខ្លាំង។ យើងត្រូវផ្សព្វផ្សាយគុណតម្លៃរួមរបស់មនុស្សជាតិដែលប្រកបដោយ សន្តិភាព វឌ្ឍនភាព យុត្តិធម៌ សច្ចធម៌ ប្រជាធិបតេយ្យនិងសេរី ព្រមទាំងបោះបង់ចោលការបង្កើតសម្ព័ន្ធមួយក្តាប់តូច និងការប្រកួតប្រជែងបែបផលបូកសូន្យ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...