អូស្រ្តាលីជំរុញឲ្យក្រុមហ៊ុន Pfizer ស្នើសុំការអនុម័ត សម្រាប់ការចាក់វ៉ាក់សាំងកូវីដ១៩ ឲ្យកុមារអាយុចាប់ពី៥ឆ្នាំ ឡើងទៅ

Posted By: RoogRog Robot | 22-Sep-2021 16:00:56

2021-09-22 02:56pm

(កង់បេរ៉ា)៖ រដ្ឋាភិបាលអូស្ត្រាលី បានជំរុញឱ្យក្រុមហ៊ុនអាមេរិក Pfizer ស្វែងរកការអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួន សម្រាប់កុមារដែលមានអាយុចាប់ពី ៥ឆ្នាំឡើងទៅ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១។

រដ្ឋមន្ត្រីសុខាភិបាលអូស្រ្តាលី លោក ហ្គ្រេក ហាន់ត៍ (Greg Hunt) កាលពីថ្ងៃអង្គារម្សិលមិញនេះ បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Pfizer ស្វែងរកការអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួន សម្រាប់កុមារដែលមានអាយុចាប់ពី៥ឆ្នាំ ទៅ ១១ឆ្នាំ នៅក្នុងប្រទេសអូស្ត្រាលី បន្ទាប់ពីការធ្វើតេស្តសាកល្បងបានរកឃើញថា វ៉ាក់សាំងនេះអាចបង្កើតអង្គបដិប្រាណខ្លាំង ក្នុងកម្រិតស្មើគ្នាចំពោះកុមារ ដូចក្រុមក្មេងវ័យជំទង់ និងមនុស្សពេញវ័យដែរ។

លោក Greg Hunt បានសរសេរនៅក្នុងសំបុត្រមួយផ្ញើទៅកាន់ នាយកគ្រប់គ្រងក្រុមហ៊ុន Pfizer ប្រចាំប្រទេសអូស្រ្តាលី និងនូវែលសេឡង់ លោកស្រី Anne Harris ថា <<ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះដំបូន្មានរបស់អ្នកដែលថា ការធ្វើតេស្តសាកល្បងវ៉ាក់សាំង Pfizer កំពុងបង្ហាញពីភាពល្អប្រសើរចំពោះកុមារអាយុក្រោម ១២ឆ្នាំ។ ខ្ញុំសូមលើកទឹកចិត្ត និងអញ្ជើញក្រុមហ៊ុន Pfizer ឱ្យដាក់ពាក្យសុំស្របគ្នាទៅកាន់ រដ្ឋបាល ឱសថនិងចំណីអាហារ (TGA) របស់ប្រទេសអូស្រ្តាលី ដើម្បីទទួលបានការអនុម័ត ក្នុងពេលឆាប់ៗ តាមដែលអាចធ្វើទៅបាន>>។

ប្រសិនបើ TGA រកឃើញថា វ៉ាក់សាំងនេះមានសុវត្ថិភាព និងប្រសិទ្ធភាពសម្រាប់កុមារដែលមានអាយុក្រោម ១២ឆ្នាំ… រដ្ឋាភិបាលអូស្រ្តាលី នឹងមានជំហរឹងមាំក្នុងការផ្តល់វ៉ាក់សាំង ជូនដល់ក្រុមអាយុនេះ។

គួរបញ្ជាក់ថា ប្រទេសអូស្រ្តាលី នៅថ្ងៃពុធនេះ បានរាយការណ៍ពីការកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១,៦៨១ករណីបន្ថែមទៀត ដែលនាំឱ្យករណីឆ្លងនៅទូទាំងប្រទេសកើនឡើងដល់ ៩០,៣៩១ករណី ក្នុងនោះមានអ្នកស្លាប់ ១,១៨៦នាក់ និងអ្នកជាសះស្បើយ ៦៨,០៥៤នាក់៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...