ប្រធានសាខាគយខេត្តឧត្តរមានជ័យ លោក ឈុន សុភមង្គល កាន់តែមានអំណាចធំធេងក្នុងការប្រព្រឹត្តអំពើពុករលួយ

Posted By: RoogRog Robot | 22-Sep-2021 14:49:35

ប្រភពពីមន្រ្តីគយក្នុងខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ចាប់តាំងពីអំឡុងខែមករា ឆ្នាំ២០១៩ ដែលលោក ឈុន សុភមង្គល ទទួលបានតំណែងជាប្រធានសាខាគយខេត្តឧត្តរមានជ័យ គឺលោក ឈុន សុភមង្គល ប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងសុខស្រួល។ ប្រភពបានឲ្យដឹងទៀតថា លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ បានយកជំនាញខាងប្រព្រឹត្តអំពើពុករលួយកាលនៅធ្វើជាមេគយខេត្តបាត់ដំបង មកអនុវត្តន៍នៅក្នុងខេត្តឧត្តរមានជ័យ យ៉ាងរលូន។ ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរពិនិត្យឡើងវិញខ្លះផងព្រោះរឿងអាស្រូវពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ និងមេៗគយតាមច្រកព្រំដែនក្នុងខេត្តឧត្តរមានជ័យ ជារឿងមិនអាចបិទបាំងបានទេ។ 

ប្រភពស្និទ្ធនឹងលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ការដែលលោក កែវ សារ៉ាត់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង ហ៊ានបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងរលូនគឺដោយសារមានលោក ឈុន សុភមង្គល ជាបង្អែក។ ដូចគ្នានេះដែរករណីលោក វ៉ាន់ ក្តេ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិអូរស្មាច់ បើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងគំហុក គឺដោយសារមានការបើកដៃពីសំណាក់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ដែលជាចៅហ្វាយនាយ។ ទន្ទឹមនឹងនេះអំពើពុករលួយរបស់មេៗគយតាមច្រកព្រំដែនក្នុងខេត្តឧត្តរមានជ័យ ក្រោមការគ្រប់គ្រងរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ គឺមានការសម្របសម្រួលពីសំណាក់លោក គួន សុភាព មេគយចល័តខេត្តឧត្តរមានជ័យ។ 

ប្រភពពីមន្រ្តីនៅច្រកទ្វារអន្តរជាតិជាំនិងនៅច្រកទ្វារអន្តរជាតិអូរស្មាច់ បានឲ្យដឹងថា នៅច្រកទាំង២នេះឈ្មួញធំៗសម្រុកនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងរលូនព្រោះលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ បើកដៃឲ្យមេៗគយតាមច្រកព្រំដែនធ្វើអ្វីតាមអំពើចិត្ត។ ប្រភពស្និទ្ធនឹងលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ដោយសារមានខ្នងបង្អែករឹងមាំទើបលោក ឈុន សុភមង្គល មិនញញើតក្នុងការប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយ។ ជាក់ស្តែងបច្ចុប្បន្នតាមច្រកព្រំដែនក្នុងខេត្តឧត្តរមានជ័យ ឈ្មួញធំៗនាំចូលទំនិញដោយបង់ពន្ធត្រឹមតែ៣៥ ទៅ៤០ភាគរយ ហើយក្រៅពីនេះគឺឈ្មួញបែងចែកផលប្រយោជន៍ជាមួយមន្រ្តីគយពុករលួយ៕ News Source: www.moneaksekar.com

LATEST NEWS
MORE NEWS CLICK HERE...