អ៉ីតាលីចាប់ផ្តើមយុទ្ធនាការចាក់ វ៉ាក់សាំងបង្ការកូវីដ-១៩ «ដូសទី៣» ជូនប្រជាជន

Posted By: RoogRog Robot | 22-Sep-2021 14:48:28

2021-09-22 01:45pm

(រ៉ូម)៖ កាលពីដើមសប្តាហ៍នេះ ប្រទេសអ៊ីតាលីបានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់ដូសជំរុញ ឬ ដូសទី ៣ ជាបណ្តើរៗហើយ បន្ទាប់ពីទទួលបានការអនុញ្ញាតពី ស្ថាប័នត្រួតពិនិត្យសុវត្ថិភាពឱសថ (AIFA) នៅក្នុងប្រទេសនេះផ្ទាល់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នារសៀលថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១។

បើតាមក្រសួងសុខាភិបាលអ៊ីតាលី វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech និង Moderna គឺត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ នៅក្នុងយុទ្ធនាការចាក់ដូសទី ៣ ប៉ុន្តែអាជ្ញាធរសុខាភិបាល ត្រូវផ្តល់អាទិភាពទៅដល់ប្រជាជន ដែលមានប្រព័ន្ធភាពសុំាទន់ខ្សោយ, បុគ្គលិកបម្រើការងារ នៅតាមមណ្ឌលថែទាំសុខភាព, មនុស្សវ័យចំណាស់ និងបុគ្គលិកសុខាភិបាលជួរមុខ។

គួរបញ្ជាក់ថា ប្រទេសអ៊ីតាលីបានកំណត់ឲ្យការចាក់វ៉ាក់សាំង ដូសទី ៣ ក្លាយជា <<ជម្រើស>> សម្រាប់អ្នកដែលចង់ចាក់ ឬមិនចង់ចាក់ប៉ុណ្ណោះ ព្រោះកន្លងមកនេះ ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅក្នុងប្រទេសអឺរ៉ុបមួយនេះ មិនត្រូវបានដាក់ឲ្យក្លាយជា <<កាតព្វកិច្ច>> នោះឡើយ។ សម្រាប់ប្រជាជនដែលមានប្រព័ន្ធភាពសុំាទន់ខ្សោយខ្លាំង (immuno-compromise) នឹងតម្រូវឲ្យចាក់ដូសទី ៣ នៅក្នុងរយៈពេលយ៉ាងហោចណាស់ ២៨ថ្ងៃ បន្ទាប់ពីការចាក់ដូសទី ២ រួចរាល់។

គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ អ៊ីតាលីមានករណីឆ្លងជំងឺ COVID-19 សរុប ៤.៦៤លានករណី ក្នុងនោះស្លាប់ជាង ១៣០,០០០នាក់ និងជាសះស្បើយវិញជាង ៤លាននាក់។ អ៊ីតាលីបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ៨២.៧លានដូស ក្នុងនោះប្រជាជន ៣៩.៨លាននាក់ (៦៥.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស គិតត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...