រដ្ឋបាលខេត្ដព្រះវិហារ សម្រេចបិទខ្ទប់ និងកំណត់ភូមិស្ទឹងជា «តំបន់ក្រហម» ក្នុងឃុំរអាង ស្រុកសង្គមថ្មី រយៈពេល២សប្តាហ៍ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

Posted By: RoogRog Robot | 22-Sep-2021 13:11:53

2021-09-22 12:08pm

(ព្រះវិហារ)៖ រដ្ឋបាលខេត្ដព្រះវិហារ បានចេញសេចក្ដីសម្រេចពីការសម្រេចបិទខ្ទប់ និងកំណត់ភូមិស្ទឹង ជា <<តំបន់ក្រហម>> ដែលស្ថិតនៅឃុំរអាង ស្រុកសង្គមថ្មី រយៈពេល ២សប្តាហ៍ គិតចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្ដីសម្រេច ដែលបណ្ដាព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលខេត្ដ បានបញ្ជាក់ថា <<ត្រូវបានបិទខ្ទប់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាបណ្តោះអាសន្នរយៈពេល០២ សប្ដាហ៍ គិតចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោយកំណត់ភូមិស្ទឹង ស្ថិតនៅក្នុងឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ជា <<តំបន់ក្រហម>>។

បន្ថែមពីនេះទៀត ក្នុងអំឡុងពេល នៃការអនុវត្តបិទខ្ទប់វិធានការដែលត្រូវអនុវត្តសម្រាប់ភូមិសាស្ត្រដែលបានកំណត់ជា <<តំបន់ក្រហម>> មានដូចខាងក្រោម៖

ទី១៖ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួន ដោយរួមទាំងការមិនអនុញ្ញាតឱ្យធ្វើសកម្មភាពកីឡានៅក្រៅលំនៅឋាន ឬទីសំណាក់របស់ខ្លួន ប៉ុន្តែការធ្វើដំណើរចេញក្រៅពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្ន ឬការធ្វើដំណើរចេញចូល <<តំបន់ក្រហម>> អាចត្រូវបានអនុញ្ញាតក្នុងករណីចាំបាច់ដូចខាងក្រោម៖

*ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់។ ការធ្វើដំណើរដើម្បីទៅជួបមន្ត្រីសុខាភិបាលធ្វើការយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ឬចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅទីតាំងជិតបំផុតក្នុង <<តំបន់ក្រហម>> តាមការកំណត់ និងដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។*ការធ្វើដំណើររបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលមានសមត្ថកិច្ចអនុវត្ត វិធានការនានាក្នុងអំឡុងពេលបិទខ្ទប់ដោយត្រូវភ្ជាប់ជាមួយនូវលិខិតបញ្ហាបេសកកម្មុំ។ *ការធ្វើដំណើរដែលទាក់ទងទៅនឹងសកម្មភាពចុះចែកជំនួយសង្គ្រោះបន្ទាន់ ដោយភ្ជាប់ជាមួយអត្តសញ្ញាណ និងលិខិតបញ្ជាបេសកកម្ម។*ការធ្វើដំណើររបស់មន្ត្រី និងបុគ្គលិកផ្នែកសុខាភិបាលរដ្ឋ និងឯកជនដោយភ្ជាប់ជាមួយប័ណ្ណសម្គាល់ខ្លួន និងលិខិតបញ្ជាបេសកកម្ម។*ការធ្វើដំណើររបស់មន្ត្រី និងបុគ្គលិកនៃសេវាពន្លត់អគ្គីភ័យ ការផ្គត់ផ្គង់អគ្គិសនី ការផ្គត់ផ្គង់ស្បៀង និងសេវាប្រៃសណីយ៍ទូរគមនាគមន៍ ការផ្គត់ផ្គង់ទឹកស្អាត។ *ការធ្វើដំណើរដើម្បីត្រឡប់ទៅលំនៅឋាន ឬទីសំណាក់របស់ខ្លួនវិញរបស់បុគ្គលដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក និងអ្នកជំងឺចេញពីមន្ទីរពេទ្យ ឬកន្លែងសម្រាកព្យាបាលនៅក្នុង ឬចេញលក្នុង <<តំបន់ក្រហម>> ដោយមានការសម្របសម្រួលរបស់អាជ្ញាធរមានសមត្ថកិច្ច។

ទី២៖ ផ្សារ និងទីកន្លែងលក់ម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ ដោយរួមទាំងទីកន្លែងលក់គ្រឿងស្រវឹង គ្រប់ប្រភេទព្រមទាំងសកម្មភាពការងារ មុខរបរ និងអាជីវកម្មទាំងអស់នៅក្នុង <<តំបន់ក្រហម>> ត្រូវផ្អាកជាបណ្តោះអាសន្ន លើកលែងតែសកម្មភាពការងារ មុខរបរ និងអាជីវកម្មដូចខាងក្រោមនេះ ដែលត្រូវបានអនុញ្ញាតឱ្យដំណើរការជាធម្មតា៖

*សេវាពន្លត់អគ្គីភ័យ។*សេវាផ្គត់ផ្គង់អគ្គិសនី សេវាផ្គត់ផ្គង់ទឹកស្អាត និងសេវាប្រតិបត្តិការផ្នែកប្រៃសណីយ៍ទូរគមនាគមន៍។ *សេវាសង្គ្រោះបន្ទាន់ និងសេវាសុខាភិបាលរដ្ឋ និងឯកជនដោយរួមទាំងឱសថស្ថាន។*ទីតាំងលក់ហ្គាសសម្រាប់ចម្អិនអាហារ។*សេវាប្រមូល និងដឹកជញ្ជូនសម្រាម។*សេវាផ្គត់ផ្គង់ឱសថ និងបរិក្ខាពេទ្យ។

ទី៣៖ រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ត្រូវបានហាមឃាត់ លើកលែងតែករណីចាំបាច់ដូចខាងក្រោម៖ *ការជួបជុំក្នុងចំណោមសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា*ការរៀបចំពិធីបុណ្យសព ដោយគោរពតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច *ការប្រមូលផ្តុំមនុស្ស និងការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីអនុវត្តវិធានការសុខាភិបាលជាអាទិ៍ *ការយកសំណាក មកវិភាគរកមេរោគកូវីដ១៩ និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ *ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុង ការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។*ការជួបជុំមនុស្សក្នុងអំឡុងពេលនៃកិច្ចនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ ឬរបស់សាលាជម្រះក្តី*ការជួបជុំមនុស្សដែលមានភាពចាំបាច់សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬក្នុងគោលបំណង ផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។

ទី៤៖ រាល់ការជួបជុំ ការប្រមូលផ្ដុំមនុស្ស ដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ ត្រូវបានហាមឃាត់៕

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលព្រះវិហារ៖







News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...