ទើបមានដំណឹងល្អជិតចូលរោងជាមួយគូស្នេហ៍ លី សុធារី បែរជាប្រកាសក្ដែងៗបែបនេះទៅវិញ

Posted By: RoogRog Robot | 05-Apr-2021 16:49:46

ទើបតែលេចឮដំណឹងចូលរោងការឆាប់ៗស្រាប់តែថ្មីៗនេះ Miss Grand Cambodia ខេត្តព្រះសីហនុ លី សុធារី បែរជាប្រកាសចែកផ្លូវគ្នាជាមួយគូស្នេហ៍ស្រលាញ់គ្នាបានជាង២ឆ្នាំធ្វើឱ្យមហាជនភ្ញាក់ផ្អើល ពេញហ្វេសប៊ុក។

ស្រីស្អាត សុធារី ធ្លាប់តែ បង្ហោះរូបភាពភ្ជាប់ជាមួយពាក្យផ្អែមល្ហែម គៀកកើយជាមួយសំណ្វពចិត្ត ស្រាប់តែលើកនេះប្រកាសក្ដែងៗពីបញ្ហាដៃគូស្នេហាមិនយល់ចិត្ត ហើយនាងថែមទាំង បង្ហោះបែកគ្នា ទៀតផងដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង។ សុធារី៖ “អស់កម្មជាមួយគ្នាត្រឹមថ្ងៃនឹងចុះ ខ្ញុំឈប់តាមចង់កម្មអ្នកទៀតហើយ Gsx November ពីរថ្ងៃនេះទៅ យើងគ្មានអ្វីត្រូវពាក់ពាន់គ្នាទៀតទេ អ្នកចង់ទាក់ទង់បានតាមចិត្ដខ្ញុំមិនមែនតុក្កតាសំរាប់អ្នកលេងសើចទេ អ្វីដែលខ្ញុំត្រូវធ្វើខ្ញុំធ្វើអស់ហើយ”។

យ៉ាងណាមិញជុំវិញរឿងចែកផ្លូវគ្នាជាមួយគូស្នេហ៍ សុធារី មិនទាន់ចេញមុខបកស្រាយអំពីមូលហេតុ យ៉ាងណានោះទេ ដែលធ្វើឱ្យស្នេហាជាង២ឆ្នាំរបស់នាងត្រូវដើរដល់ផ្លូវបញ្ចប់បែបនេះ។ រម្លឹកផងដែរថា Miss Grand Cambodia ជ័យលាភីរងទី១ សុធារី បានបង្កាត់ភ្លើងស្នេហ៍ជាមួយបុរសវ័យរាងជ្រម្នាក់ ដែលនាងទម្លាយប្រាប់ថាអ្នកទាំងពីរស្គាល់ដំបូងត្រឹមតែជាមិត្តភក្តិ ក្រោយមកពួកគេចាប់ផ្ដើមស្គាល់ចិត្ត គ្នា និងទាក់ទងគ្នាបានជាង២ឆ្នាំមកហើយ។ សុធារី ក៏ធ្លាប់ប្រាប់ Sabay ថានាង នឹងគូស្នេហ៍ត្រៀមចូល រោងឆាប់បន្ទប់ពីកូវីដ ស្ងាត់៕

អត្ថបទ៖ Pav SreyPich

News Source: news.sabay.com.kh
LATEST NEWS
The Master of Disguises | Hustlers Gamblers Crooks | Discovery
The SCARIEST Moments on Expedition X | Discovery
A Ghostly Figure Manifests In The Doorway | Ghost Adventures: Screaming Room | Discovery Channel
Could Jack Have Survived on the Titanic Raft? | MythBusters | Discovery
SNEAK PEEK: The reality of Elon Musk's driverless car revolution | 60 Minutes Australia
Desperate rescue mission to save 33 miners trapped underground | 60 Minutes Australia
SNEAK PEEK: The reality of Elon Musk's driverless car revolution | 60 Minutes Australia
How to Snorkel For Gold | America's Backyard Gold | Discovery Channel
Why Ozzy Osbourne tried to kill his wife Sharon | 60 Minutes Australia
MORE NEWS CLICK HERE...