រកម្ចាស់ម្កុដឃើញហើយ! សម្ដេច សេង រតនា ប្រកាសទិញម្កុដបវរ​កញ្ញា​មីយ៉ាន់ម៉ាក្នុងតម្លៃដែលនាងចង់បាន

Posted By: RoogRog Robot | 05-Apr-2021 16:38:06

បន្ទាប់​ពី​បវរ​កញ្ញា​ចក្រវាល​ប្រទេស មីយ៉ាន់ម៉ា ប្រកាស​លក់​ម្កុដ​កញ្ញា​ឯក​ប្រចាំ​ឆ្នាំ​២០០៨ ក្នុង​តម្លៃ​ជាង​៣០០០​ដុល្លារ ដើម្បិ​ជួយ​ស្រោចស្រង់​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន នៅ​ថ្ងៃ​នេះ​សម្ដេច សេង រតនា ប្រកាស​យល់​ព្រម​ទទួល​ទិញ​ម្កុដ​នោះ​ក្នុង​តម្លៃ​៣១៩០​ដុល្លារ។

ថ្មីៗ​នេះ​មាន​សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ពី​ការ​លក់​ម្កុដ​របស់​បវរ​កញ្ញា​របស់​មីយ៉ាន់ម៉ា គឺ​កញ្ញា??? ដោយ​បាន​ដក​ស្រង់​សម្ដី​នាង​ថា៖"បើ​ទុក​នៅ​នឹង​ខ្ញុំ​វា​ត្រឹម​តែ​ជា​ដុំ​ឥដ្ឋ​មិន​បាន​ការ​មួយ ប៉ុន្ដែ​ប្រសិន​បើ​ខ្ញុំ​លក់​វា នឹង​បាន​ជា​ប្រយោជន៍​ដល់​ជន​រួម​ជាតិ​ទាំង​អស់​គ្នា"។

សម្ដេច សេង រតនា បាន​ប្រកាស​តាម​បណ្ដាញ​សង្គម​Facebook នៅ​រសៀល​ថ្ងៃ​ទី៥ ខែ​មេសា នេះ​ថា តម្លៃ​ប៉ុណ្ណេះ​មិន​ថ្លៃ​ឡើយ ប៉ុន្តែ​វា​អាច​ជួយ​ដល់​នាង និង​ប្រជា​ជន​របស់​នាង​ក្នុង​ការ​ទាមទារ​សិទ្ធិ​សេរី​ភាព​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

សូមរំលឹក​ថា រដ្ឋប្រហារ​នៅ​ប្រទេស​មីយ៉ាន់ម៉ា បាន​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​សង្គម​ប្រមាណ​២​ខែ​មក​ហើយ។ ឈាម​របស់​ប្រជា​ពលរដ្ឋ​ប្រទេស​នេះ​នៅ​តែ​បន្ត​ស្រក់​ដោយ​មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​យោធា និង​កម្លាំង​អ្នក​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​របប​យោធា។

មន្ត្រី​រាជការ​ស៊ីវិល និង​តារា​ភាពយន្ត ព្រម​ទាំង​បវរ​កញ្ញា​ប្រទេស​នេះ​នៅ​បន្ត​ស្រែក​ទាមទារ​ឲ្យ​អន្តរជាតិ​ជួយ​អន្តរាគមន៍ ហើយ​គេ​ខ្លួន​ឯង​ក៏​រិះរក​គ្រប់​មធ្យោបាយ ដើម្បី​ដោះស្រាយ​វិបត្ដិ​នយោបាយ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

News Source: news.sabay.com.kh
LATEST NEWS
The SCARIEST Moments on Expedition X | Discovery
A Ghostly Figure Manifests In The Doorway | Ghost Adventures: Screaming Room | Discovery Channel
Could Jack Have Survived on the Titanic Raft? | MythBusters | Discovery
SNEAK PEEK: The reality of Elon Musk's driverless car revolution | 60 Minutes Australia
Desperate rescue mission to save 33 miners trapped underground | 60 Minutes Australia
SNEAK PEEK: The reality of Elon Musk's driverless car revolution | 60 Minutes Australia
How to Snorkel For Gold | America's Backyard Gold | Discovery Channel
Why Ozzy Osbourne tried to kill his wife Sharon | 60 Minutes Australia
Exploring the Hidden Gold Mines of the Deep South | America’s Backyard Gold | Discovery
MORE NEWS CLICK HERE...