អាជ្ញាធរចុះពិនិត្យទីតាំងពាក់ព័ន្ធនឹងកូវីដ១៩ និងបញ្ជាឱ្យសមត្ថកិច្ចបន្ថែមការយាមកាម ចៀសវាងកើតមានបទល្មើសផ្សេងៗ

Posted By: RoogRog Robot | 02-Mar-2021 17:02:56

2021-03-02 04:55pm

(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១នេះ បានចុះពិនិត្យការទប់ស្កាត់បញ្ហាកូវីដ១៩ នៅភូមិសាស្ត្រស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ ដោយបានបង្គាប់ឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការឱ្យបានល្អជុំវិញការទប់ស្កាត់ ពិសេសតាមប្រមូលអ្នកដែលពាក់ព័ន្ធទាំងអស់មកធ្វើសំណាក និងធ្វើចត្តាឡីស័ក ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឆ្លងក្នុងសហគមន៍។

នាឱកាសនោះដែរ លោកអភិបាលខេត្ត បានសង្កត់ធ្ងន់លើចំណុចសន្តិសុខតាមមូលដ្ឋានផងដែរ ព្រោះកំលុងពេលនេះ អាចមានជនខិលខូចកើតគំនិតមិនល្អដើរឆក់ ប្លន់ លួច នៅតាមមូលដ្ឋាន ព្រោះវាបានកើតឡើងរួចហើយ នៅភ្នំពេញ ដូច្នេះកម្លាំងនគរបាលទូទាំងខេត្ត និងកម្លាំងអាវុធហត្ថទាំងអស់ត្រូវបង្កើន និងបន្ថែមការយាមកាមឱ្យបានខ្លាំងជាងមុន ទាំងយប់ទាំងថ្ងៃ ព្រោះដំណាក់កាលនេះ មនុស្សខ្លះកំពុងដាច់លុយហើយអាចគំនិតមិនល្អជាដើម។

ទោះយ៉ាងក៏ដោយលោក គង់ សោភ័ណ្ឌ នៅតែទទូចស្នើសុំដល់ប្រជាពលរដ្ឋដែលមានការសង្ស័យជាប់ពាក់ព័ន្ធនឹងករណីកូវីដ-១៩នេះ ត្រូវសហការ និងរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ពិសេសចូលរួមធ្វើចត្តាឡីស័ក ឱ្យបានល្អខ្ជាប់ខ្ជួន តាមការណែនាំរបស់អាជ្ញាធរនៅតាមមូលដ្ឋានរៀងៗខ្លួន។

គួរជម្រាបថា ចាប់តាំងពីការផ្ទុះឡើងករណីជំងឺកូវីដ-១៩មក លោក គង់ សោភ័ណ្ឌ បានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះបញ្ហានេះ ដោយលោកគ្មានបានដេកពួនសំងុំសុខឡើយ ពោលគឺលោកបានដឹកនាំសហការី ចុះផ្សព្វផ្សាយ និងទប់ស្កាត់បានយ៉ាងល្អ ដែលសកម្មភាពនេះ ទទួលបានការកោតសរសើរ ពេញចិត្ត និងកក់ក្ដៅបំផុតពីសំណាក់ប្រជាពលរដ្ឋទូទាំងខេត្តកណ្ដាល ដែលមានអភិបាលល្អម្នាក់តែងតែខ្នះខ្នែងជួយដល់ពលរដ្ឋមិនគិតការនឿយហត់ឡើយ តាំងពីលោកឡើងកាន់តំណែងជាអភិបាលខេត្តកណ្ដាលមក៕












News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...