របាយការណ៍៖ យានយន្ដជាង៤៥ម៉ឺនគ្រឿង បានមកចុះបញ្ជី ក្នុងឆ្នាំ២០២០

Posted By: RoogRog Robot | 02-Mar-2021 17:51:16

2021-03-02 04:46pm

(ភ្នំពេញ)៖ តាមរបាយការណ៍ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា នៅឆ្នាំ២០២០ មានយានយន្ដចំនួន៤៥៦,៥៧៤គ្រឿង ក្នុងនោះ មានរថយន្ដធុនស្រាល ចំនួន៧០,៦៣១គ្រឿង, រថយន្ដធុនធ្ងន់ ចំនួន១៥,៣៤២គ្រឿង និងម៉ូតូ ចំនួន៣៧០,៦០១គ្រឿង បានមកចុះបញ្ជីយានយន្ដ (ធ្វើផ្លាកលេខ)។

បើគិតពីឆ្នាំ២០១៦-២០២០ មានយានយន្ដសរុប ចំនួន២,៦៥០,១០៧គ្រឿង បានចុះបញ្ជី ក្នុងនោះមានរថយន្ដធុនស្រាល ចំនួន៣១៨,៣៤៥គ្រឿង, រថយន្ដធុនធ្ងន់ ចំនួន៧១,៤៦៩គ្រឿង និងម៉ូតូ ចំនួន២,២៦០,២៩៣គ្រឿង។ នេះបើតាមក្រសួងសាធារណការ។

ដោយឡែកការចេញប័ណ្ណបើកបរយានយន្ដ នៅក្នុងឆ្នាំ២០២០ សរុបចំនួន២៤២,៣០២គ្រឿង ក្នុងនោះ មានរថយន្ដ ចំនួន១៥៤,៩៦៨គ្រឿង និងម៉ូតូ ចំនួន១៤,២៦១គ្រឿង។ ចំពោះការត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានជំនិះ នៅឆ្នាំ២០២០ ក្រសួងសាធារណការ បានធ្វើការត្រួតពិនិត្យ សរុបចំនួន៣៩៧,៧៤៦គ្រឿង។

សូមជម្រាបថា នៅខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យសម្រេចកែសម្រួលអត្រាអាករពិសេស លើមុខទំនិញរថយន្តមួយចំនួន។ ការកែសម្រួលបញ្ចុះអត្រាអាករពិសេស លើមុខទំនិញរថយន្តមួយចំនួននេះ នឹងត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១តទៅ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រំពឹងថា ការកែសម្រួលបញ្ចុះអត្រាអាករពិសេសនេះ អាចនឹងទាក់ទាញតម្រូវការប្រើប្រាស់រថយន្តកើនឡើង លើសឆ្នាំ២០២០ ដែលនាំឲ្យចំណូលពន្ធអាករកើនឡើងផងដែរ៕





News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...