ក្រុមប្រឹក្សារាជធានីភ្នំពេញ ប្រកាសផ្អាកជាបណ្តោះអាសន្ននូវកិច្ចប្រជុំសាមញ្ញលើកទី២២ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩

Posted By: RoogRog Robot | 02-Mar-2021 17:45:58

2021-03-02 04:43pm

(ភ្នំពេញ)៖ ក្រុមប្រឹក្សារាជធានីភ្នំពេញនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ បានប្រកាសផ្អាកជាបណ្តោះអាសន្ននូវកិច្ចប្រជុំសាមញ្ញលើកទី២២ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីប្រកាសព័ត៌មាននេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ <<ដោយសារនៅរាជធានីភ្នំពេញយើងបានកើតឡើងនូវ “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” ដែលកំពុងស្ថិតក្នុងស្ថានភាពតាមដានដោយយកចិត្តទុកដាក់បំផុត ដូច្នេះដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ចូលក្នុងសហគមន៍ជាលក្ខណៈទ្រង់ទ្រាយធំ ក្រុមប្រឹក្សារាជធានីភ្នំពេញសូមធ្វើការផ្អាកជាបណ្តោះអាសន្ននូវកិច្ចប្រជុំសាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ដែលគ្រោងនឹងប្រជុំនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៨:០០នាទីព្រឹក នៅសាលប្រជុំជាន់ទី១ អគារ“គ” សាលារាជធានីភ្នំពេញ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី>>។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៨៤៤នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅចំនួន ៣៦៦នាក់៕



News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...