ភ្លើងឆេះព្រៃនៅភាគខាងជើងទីក្រុងតូក្យូនៃប្រទេសជប៉ុន បន្តឆាបឆេះមកដល់ថ្ងៃទី៥

Posted By: RoogRog Robot | 26-Feb-2021 15:41:18

2021-02-26 02:37pm

(តូក្យូ)៖ ភ្លើងឆេះព្រៃមួយដែលបានកើតឡើងនៅតំបន់មួយ ចម្ងាយប្រមាណ៧៥គីឡូម៉ែត្រពីភាគខាងជើងទីក្រុងតូក្យូ បានបន្តឆាបឆេះអស់រយៈពេល០៥ថ្ងៃហើយ រហូតមកដល់ថ្ងៃសុក្រនេះ ខណៈដែលអាជ្ញាធរជប៉ុន ត្រូវគេរំពឹងថាស្នើឲ្យប្រជាជនរាប់សិបគ្រួសារបន្ថែមទៀត ជម្លៀសខ្លួនចេញពីបរិវេណក្បែរៗនោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។

ភ្លើងឆេះព្រៃខាងលើស្ថិតទីក្រុង Ashikaga ក្នុងខេត្ត Tochigi។ វាបានបន្តឆេះរាលដាលចាប់តាំងពីថ្ងៃអាទិត្យសប្តាហ៍មុនមកម៉្លេះ បើទោះបីជាមានការខិតខំប្រឹងប្រែងព្យាយាមពន្លត់ពី សំណាក់ក្រុមអ្នកពន្លត់អគ្គីភ័យទាំងនៅលើដី និងតាមរយៈឧទ្ធម្ភាគចក្រយោធាក៏ដោយ។

គួរបញ្ជាក់ថា យ៉ាងណាក្តី ភ្លើងឆេះព្រៃនេះ មិនបានបង្កឲ្យនរណាម្នាក់រងគ្រោះថ្នាក់ឡើយ ប៉ុន្តែវាបានឆាបឆេះលើផ្ទៃដីប្រហែល ១០០ហិកតាហើយ និងបានដុតបំផ្លាញវិហារមួយនៅលើភ្នំថែមទៀតផង។ បើតាមសេចក្តីរាយការណ៍ទូរទស្សន៍ជប៉ុន NHK អាជ្ញាធរជប៉ុន នៅថ្ងៃសុក្រនេះ នឹងស្នើឲ្យគ្រួសារជាច្រើនទៀតជម្លៀសខ្លួនចេញពីតំបន់ភ្លើងឆេះព្រៃនោះ៕




News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...