លោក ​កែវ សារ៉ាត់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ សាងភាពល្បីល្បាញខាងពុករលួយកាន់តែខ្លាំង

Posted By: RoogRog Robot | 26-Feb-2021 13:18:48

ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ​មួយរយៈចុងក្រោយនេះ​លោក ​កែវ សារ៉ាត់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ បើកដៃឲ្យឈ្មួញធំៗ​នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសសៀម យ៉ាងគំហុកដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ទន្ទឹមនឹងនេះលោក កែវ សារ៉ាត់ បានឃុបឃិតជាមួយលោក សាប់ យឿន ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិជាំ បើកដៃឲ្យឈ្មួញចេញធ្យូងនាំចេញឈើ វល្លិ៍ផ្តៅ និងជ័រទឹក ចេញទៅស្រុកសៀម យ៉ាងរលូន។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញធំៗដែលនាំចូលទំនិញតាមច្រកទ្វារអន្តរជាតិជាំ សុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ​កែវ សារ៉ាត់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ ដើម្បីឲ្យមុខរបររបស់ពួកគេប្រព្រឹត្តទៅដោយរលូន។

បើតាមការបង្ហើបពីមន្ត្រីគយនៅក្នុងអង្គភាពសាខា​គយខេត្តឧត្តរមានជ័យ មួយចំនួនបានបង្ហើបឲ្យដឹងថា ការដែលលោក ​កែវ សារ៉ាត់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារមានការសម្របសម្រួលពីសំណាក់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ដែលកំពុងល្បីល្បាញខាងពុករលួយ។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញធំៗអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមច្រកទ្វារអន្តរជាតិជាំ ហើយដឹកជញ្ជូនចូលទៅដល់ខេត្តសៀមរាប ​និងរាជធានីភ្នំពេញ គឺមានការបើកដៃពីសំណាក់លោក គួន សុភាព មេគយចល័តខេត្តឧត្តរមានជ័យ ​និងគយចល័តក្រសួងប្រចាំស្នាក់ការក្នុងភូមិជើងភ្នំ ឃុំត្រពាំងព្រៃ ស្រុកអន្លង់វែង ផងដែរ។ អាចនិយាយ​បានថា អំពើពុករលួយរបស់លោក ​កែវ សារ៉ាត់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ​ ទើបអាចប្រព្រឹត្តទៅដោយរលូន ហើយលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ គិតតែរឿងផលប្រយោជន៍។

ប្រភពស្និទ្ធនឹងលោក ​កែវ សារ៉ាត់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ បានបញ្ជាក់ថា បើគ្មានការបើកដៃពីសំណាក់​លោក ឈុន សុភមង្គល ទេនោះគឺលោក កែវ សារ៉ាត់ មិនហ៊ានប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្តឡើយ។ ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះលោក គុណ ញឹម អគ្គនាយកគយ មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក កែវ សារ៉ាត់ និងលោក ឈុន សុភមង្គល ទាល់តែសោះ។ ប្រភពខ្លះបានលើកឡើងថា អំពើពុករលួយរបស់លោក ​កែវ សារ៉ាត់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ និងលោក ឈុន សុភមង្គល ជាប្រភពចំណូលរបស់មេគយធំៗក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ផងដែរទើបមន្ត្រីគយទាំង២រូបនេះសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់៕ News Source: www.moneaksekar.com

LATEST NEWS
MORE NEWS CLICK HERE...