ចូ​ បៃឌិន បញ្ជាឱ្យបើកការវាយប្រហារលើមូលដ្ឋានទ័ពអ៊ីរ៉ង់នៅទឹកដីសុីរី ជាលើកដំបូងក្រោយកាន់តំណែង

Posted By: RoogRog Robot | 26-Feb-2021 12:10:09

ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានបញ្ជាឲ្យបើកការវាយប្រហារទៅលើមូលដ្ឋានទ័ពអ៊ីរ៉ង់នៅទឹកដីសុីរី ។ ការវាយប្រហារនេះជាការឆ្លើយតបទៅនឹងសកម្មភាពរបស់អ៊ីរ៉ង់ ដែលបានផ្លោងមីសុីលទៅលើមូលដ្ឋានទ័ពអាមេរិកនៅអ៊ីរ៉ាក់សម្លាប់ជីវិតទាហានអាមេរិកម្នាក់និង៩នាក់ផ្សេងទៀតរងរបួស។

បើតាមទីភ្នាក់ងារសារព័ត៌មាន AFP បានបញ្ជាក់ថា អាមេរិកបានវាយប្រហារតាមអាកាសទៅលើមូលដ្ឋានទ័ព អ៊ីរ៉ង់ នៅភាគខាងកើតប្រទេសសុីរី ដោយយន្តហោះចំបាំងម៉ាក F-15E ដ៏ទំនើបរបស់ខ្លួន។ ការវាយប្រហារតាមអាកាសនេះបានកម្ទេចមូលដ្ឋានទ័ពអ៊ីរ៉ង់ជាច្រើនកន្លែង​និង បានសម្លាប់ជីវិតទាហាន១៧នាក់។

ទំនាក់ទំនាក់រវាងអាមេរិកនិងអ៊ីរ៉ង់ មិនសូវជាល្អប្រសើរទេ ចាប់តាំងពីអាមេរិកក្នុងរដ្ឋកាលលោក ដូណាល់ ត្រាំ បានបញ្ជាឲ្យសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ Qassem Soleimani កាលពីឆ្នាំ ២០១៩ កន្លងទៅ៕

ប្រភព៖ Aljazeera ប្រែសម្រួលដោយ៖ ម៉ែន សុធារិទ្ធ

News Source: news.sabay.com.kh
LATEST NEWS
Inside Harvey Weinstein's landmark sexual assault trial | 60 Minutes Australia
Amazing Quest: Australia, Tasmania
SNEAK PEEK: Olympic champion's new challenger | 60 Minutes Australia
Meet the 'sad' Oompa Loompa from the viral Willy Wonka disaster | 60 Minutes Australia
SNEAK PEEK: Olympic champion's new challenge | 60 Minutes Australia
Angry Spirit Shows He's NOT Playing Games | Ghost Adventures: House Calls | Discovery Channel
Unique EGGS Harvesting From Snail, Ostrich, Sea Urchin - Snail Eggs Processing to Caviar 🐌
Why is it so difficult to adopt children in need from overseas? | 60 Minutes Australia
Four brave soldiers fight impossible odds in the 'forgotten' war | 60 Minutes Australia
MORE NEWS CLICK HERE...