ក្រុមហ៊ុននាំចូលផលិតផលសម្រស់ដ៏ល្បីមកពីបរទេស ផាលីតាស្គីនឃែរ ពង្រីកទីតាំងបន្ថែមនៅផ្សារសិនជូរី

Posted By: RoogRog Robot | 24-Feb-2021 10:10:41

ក្រុមហ៊ុន ផាលីតា ត្រេឌីង ឯ.ក (Phalita Skin Care) ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផលិតផលថែរក្សា និងព្យាបាលសម្រស់ដ៏ល្បីឈ្មោះនៅកម្ពុជា បានធ្វើការពង្រីកទីផ្សារតំណាងចែកចាយរបស់ខ្លួនកាន់តែធំទូលាយ ក្រោយពីទទួលបានការគាំទ្រពីអតិថិជនជាបន្តបន្ទាប់។

ស្របពេលដែលតម្រូវការទីផ្សារកាន់តែមានការកើនឡើង ក្រោមការទទួលបាននូវទំនុកចិត្តពីសំណាក់អតិថិជនកាន់តែច្រើន នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រុមហ៊ុន ផាលីតា ត្រេឌីង ឯ.ក បានសម្រេចផ្តល់សិទ្ធិ និងសម្ពោធទីតាំងតំណាងចែកចាយ​ផលិតផលថែរក្សា និងព្យាបាលសម្រស់របស់ខ្លួនចំនួនមួយបន្ថែមទៀតនៅ ផ្សារសិនជូរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ទល់មុខគណបក្សប្រជាជនកម្ពុជា)ក្រោមការចូលរួមពីសំណាក់ លោកស្រី កែវ ផាលីតា អគ្គនាយិកាក្រុមហ៊ុន ផាលីតា ត្រេឌីង ឯ.ក លោកស្រី ស៊ុំ រីណា ជាអនុប្រធានតំបន់ និង កញ្ញា វណ្ណ សុជាតា ដែលជាអ្នកទទួលសិទ្ធិជាតំណាងចែកចាយ ព្រមទាំងបណ្តាភ្ញៀវកិត្តិយសជាច្រើននាក់ទៀត។

លោកស្រី កែវ ផាលីតា អគ្គនាយិកា ក្រុមហ៊ុន ផាលីតា ត្រេឌីង ឯ.ក (Phalita Skin Care) បានបង្ហាញពីក្ដីរីករាយ សប្បាយចិត្តជាខ្លាំង នៅពេលបានឃើញ និងដឹងច្បាស់ពីសន្ទុះនៃការទទួលបានកិច្ចគាំទ្រ ជឿទុកចិត្តពីសំណាក់បណ្តាអតិថិជន រហូតបានពង្រីក និងបង្កើតទីតាំងតំណាងចែកចាយផលិតផលជាច្រើនកន្លែងក្នុងពេលដ៏ខ្លី។

លោកស្រីបន្តថា “ការបើកដំណើរការទីតាំងតំណាងចែកចាយថ្មី ស្ថិតនៅអាសយដ្ឋានខាងលើនេះ គឺក្នុងគោលបំណងជួយដល់អ្នកដែលមានបញ្ហាស្បែកមុខទាំងបុរស និងស្រ្តី ឱ្យមានសម្រស់ស្រស់ស្អាត និងដោះស្រាយរាល់បញ្ហាទាំងឡាយ ដូចជា មុខមុន មុខជាំ មុខមានអាចម៍រុយ ស្បែកមុខប្រតិកម្មនឹងផលិតផល ក៏ដូចជាអាកាសធាតុ រួមជាមួយនឹងបញ្ហាស្បែកមុខជាច្រើនប្រភេទទៀត”។

នៅចំពោះមុខបណ្តាភ្ញៀវកិត្តិយសដែលបានចូលរួម លោកស្រីអគ្គនាយិកាក្រុមហ៊ុន ផាលីតា បានមានប្រសាសន៍បន្តទៀតថា “ក្រុមហ៊ុននាងខ្ញុំមានទស្សនៈវិស័យចង់ឃើញបុរស និងស្រ្តីគ្រប់រូប មានសម្រស់ស្រស់ស្អាត និងរីករាយក្នុងជីវិត។ កន្លងមកនេះ នាងខ្ញុំបានជួយឱ្យបងប្អូនស្រ្តីជាច្រើននាក់ឱ្យរួចផុតពីផ្ទៃមុខដ៏អាក្រក់ ប្រែជាមានសម្រស់ស្រស់ស្អាតតាមបែបធម្មជាតិ ដោយមានការជឿជាក់ពីនាងខ្ញុំផ្ទាល់ និងបើកឱកាសដល់តំណាងចែកចាយនៅទូទាំង ២៥ ខេត្តក្រុងផងដែរ”។

បច្ចុប្បន្ននេះដោយមើលឃើញពីសន្ទុះនៃការគាំទ្រ និងចង់ចាប់ដៃគូសហការធ្វើជាតំណាងចែកចាយផលិតផល ក្រុមហ៊ុន ផាលីតា បានសម្រេចបន្ថែមទីតាំងតំណាងចែកចាយជាបន្តបន្ទាប់ ដើម្បីឱ្យអតិថិជនងាយស្រួលក្នុងការប្រើប្រាស់សេវា ទទួលបានការប្រឹក្សាដោយឥតគិតថ្លៃអំពីស្បែកមុខ ក៏ដូចជាការបម្រើសេវាព្យាបាលមុខកើតមុន ក៏ដូចជាផ្តល់ភាពងាយស្រួលក្នុងការទិញផលិផលផងដែរ។

លោកស្រីអគ្គនាយិកាបានបញ្ជាក់ថា “បច្ចុប្បន្ននេះ មានបុរសស្រ្តីជាច្រើននាក់បានមកទទួលយកការប្រឹក្សាយោបល់ពីក្រុមហ៊ុន ផាលីតា ស្គីនឃែរ អំពីបញ្ហាស្បែកមុខរបស់ពួកគាត់ ធ្វើយ៉ាងណាដើម្បីឱ្យមានសម្រស់ស្រស់ស្អាតខ្លាំងជាងមុន។ តាមរយៈការព្យាបាលតាមការកំណត់របស់ក្រុមហ៊ុនយើងខ្ញុំ អតិថិជនទទួលបាននូវភាពកក់ក្តៅ និងមានទំនុកចិត្តយ៉ាងខ្លាំងពីការផ្លាស់ប្តូរផ្ទៃមុខរបស់គាត់ឱ្យមានសម្រស់ស្រស់ស្អាតយ៉ាងពិតប្រាកដ”។

កន្លងមកអតិថិជន ដែលបានមកទទួលសេវាកម្មព្យាបាលពីក្រុមហ៊ុន ផាលីតា ត្រេឌីង ឯ.ក – Phalita Skin Care តែងតែលើកសរសើរថា បន្ទាប់ពីទទួលការព្យាបាល និងថែទាំផ្ទៃមុខរួចមក ពិតជាមានភាពផ្លាស់ប្តូរ និងជឿជាក់លើខ្លួនឯងពិតប្រាកដមែន។ ជាមួយគ្នានេះ មានអ្នកខ្លះបានណែនាំមិត្តភ័ក្តិរបស់ពួកគេ ដែលមានបញ្ហាផ្ទៃមុខឱ្យមកទទួលការពិភាក្សាជាមួយ ផាលីតា ស្គីនឃែរ និងទទួលការព្យាបាលឱ្យជាសះស្បើយតាមបែបធម្មជាតិ១០០ភាគរយ។

ជាមួយនឹងការរីកចម្រើន កាន់តែមានទីផ្សារធំទូលាយ ក្រុមហ៊ុនបានបើកឱកាសឱ្យអ្នកលក់ជាច្រើនដោយការពង្រីកទីតាំងតំណាងចែកចាយផលិតផលបន្តទៅតាមបណ្តាខេត្ត និងក្រុងនានា ដែលចង់បានទីតាំងលក់ស្អាត ផលិតផលល្អ និងចំណាយដើមទុនតិច អាចទំនាក់ទំនងមកកាន់ក្រុមហ៊ុនផ្ទាល់ ដើម្បីពិភាក្សាក្នុងការបើកទីតាំងថ្មី។

ព័ត៌មានបន្ថែម សូមទាក់ទងតាមទូរស័ព្ទលេខ ០១២ ៩៩ ៥៦ ៣៨

News Source: news.sabay.com.kh
LATEST NEWS
Jaw-Dropping Discoveries in Japan's Oceans | Shark Week (2024) | Discovery
The partnership that changed the world | 60 Minutes Australia
WHAT Is This Suspicious White Trailer For?... | Mystery at Blind Frog Ranch | Discovery
Closest Calls on Shark Week 🦈 🚩 | Discovery
Researching a Chaotic Shark Feeding Frenzy | Shark Week (2024) | Discovery
Billions Of Locusts Are Farmed And Harvested For Meat Each Year – Locust Processing In Factory
Millions Of Black Pigs Are Raised For Meat And Ham – Ham Processing Inside The Factory
SNEAK PEEK: Predators in the ranks | 60 Minutes Australia
Raskols: Inside the Merciless Gangs of Papua New Guinea | Free Documentary
Donald Trump vs Elon Musk: What does their fallout mean for the world? | 60 Minutes Australia
MORE NEWS CLICK HERE...