ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឆ្លើយតបទៅគណនីហ្វេសប៊ុក ឈ្មោះ ស. រាជសិទ្ធ ដែលបង្ហោះបំពុលករណីកូវីដនៅខេត្តព្រះសីហនុ

Posted By: RoogRog Robot | 23-Feb-2021 20:44:23

2021-02-23 07:37pm

(ព្រះសីហនុ)៖ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃើញគណនីហ្វេសប៊ុកឈ្មោះ ស. រាជសឹទ្ធ ដែលបានបង្ហោះថា <<ខេត្តព្រះសីហនុ ចិនផ្ទុកខូវីត ២០នាក់ លួចរត់ចេញពីកន្លែងចត្តាឡីស័ក អាជ្ញាធរកំពុងតាមប្រម៉ាញ់>>។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា មិនមានករណីដូចឈ្មោះខាងលើបង្ហោះនោះទេ ហើយនេះជាព័ត៌មានក្លែងក្លាយ និងបំពុលសង្គមតែប៉ុណ្ណោះ។ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សុំឲ្យឈ្មោះខាងលើរៀបចំកែសម្រួលជាបន្ទាន់ បើមិនដូច្នេះទេ សមត្ថកិច្ចនឹងអនុវត្តវិធានការតាមផ្លូវច្បាប់៕


News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...