បទល្មើសនេសាទនៅស្រុកតាំងគោក ខេត្តកំពង់ធំ សមត្ថកិច្ចបង្ក្រាបមិនចេះអស់

Posted By: RoogRog Robot | 25-Jan-2021 13:24:08

ប្រភពពីប្រជាពលរដ្ឋក្នុងឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ បានឲ្យដឹងថា បទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់តាមបឹងបួនិងព្រែកក្នុងមូលដ្ឋានពួកគាត់កើតឡើងយ៉ាងអនាធិបតេយ្យព្រោះការបង្ក្រាបពីមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធពុំមានប្រសិទ្ធភាពឡើយ។ មានការរិះគន់ចំៗថា លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ និងលោក ហម ហ៊ុន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ គ្មានឆន្ទៈពិតប្រាកដក្នុងការបង្ក្រាបបទល្មើសនេសាទទេ ហេតុនេះហើយទើបការបង្ក្រាបពីសំណាក់ថ្នាក់ក្រោមគ្មានប្រសិទ្ធភាព។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងឃុំស្រឡៅ បានឲ្យដឹងថា កាលពីថ្ងៃទី១៩និងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ មន្ត្រីសង្កាត់រដ្ឋបាលជលផលបារាយណ៍ បានដឹកនាំសមត្ថកិច្ចចម្រុះបង្ក្រាបបទល្មើសនេសាទនៅឃុំស្រឡៅ ស្រុកតាំងគោក។ ការបង្ក្រាបនោះធ្វើឡើយនៅចំណុចព្រែកទាល់ បឹងក្រសារ រោងសេះ ច្រកសាលាវ និងចំណុចស្ទឹងកំបុត ក្នុងដែននេសាទ ឃុំស្រឡៅ ស្រុកតាំងគោក ហើយសមត្ថកិច្ចបង្ក្រាបឧបករណ៍ខុសច្បាប់បានយ៉ាងច្រើន។ ប៉ុន្តែឥឡូវនេះបទល្មើសនេសាទកំពុងរាលដាលឡើងវិញយ៉ាងគំហុកព្រោះការបង្ក្រាបពីសំណាក់មន្ត្រីរដ្ឋបាលជលលនិងសមត្ថកិច្ចពាក់ព័ន្ធនាពេលកន្លងមកគ្មានប្រសិទ្ធភាពនោះទេ។

ចំណែកប្រភពពីប្រជានេសាទនៅតំបន់បឹងទន្លេសាបនៃស្រុកកំពងស្វាយ និងស្រុកស្ទោង​ ខេត្តកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្នបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់មានការកើនឡើងយ៉ាងគំហុក ព្រោះមានការបើកដៃពីមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ។ ចំណែកលោក ហម ហ៊ុន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ និងលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ មិនចាត់វិធានការបង្ក្រាបបទល្មើសនេសាទតាមតួនាទីរបស់ខ្លួនឡើយ។ ហេតុនេះហើយទើបមានសេចក្តីអំពាវនាវឲ្យ​លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មនិងលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល ចាត់វិធានការបង្ក្រាបបទល្មើសនេសាទក្នុងខេត្តកំពង់ធំជាបន្ទាន់៕ News Source: www.moneaksekar.com

LATEST NEWS
MORE NEWS CLICK HERE...