ល្បែងស៊ីសងខុសច្បាប់កើតឡើងយ៉ាងពេញបន្ទុកនៅឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង

Posted By: RoogRog Robot | 25-Jan-2021 12:12:28

ប្រភពពីប្រជាពលរដ្ឋក្នុងឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រែវែង បានឲ្យដឹងថា ក្នុងភូមិមិតាព្រះ ឃុំព្រែកតាសរ មានគេបើកសង្វៀនបញ្ជល់មាន់និងវង់អាប៉ោងទ្រង់ទ្រាយធំដំណើរការយ៉ាងរលូនព្រោះមន្ត្រីអាជ្ញាធរនិងអសមត្ថកិច្ចមូលដ្ឋានមិនចាត់វិធានការបង្ក្រាបនោះទេ។ ប្រជាពលរដ្ឋសង្ស័យថា មានការបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានថ្នាក់ឃុំថ្នាក់ស្រុកទើបសង្វៀនបញ្ជល់មាន់និងវង់អាប៉ោងក្នុងភូមិមិតាព្រះ ឃុំពោធិ៍រៀង អាចប្រព្រឹត្តទៅដោយរលូន។

តាមការកត់សម្គាល់ពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅទីតាំងសង្វៀនបញ្ជល់មាន់និងវង់អាប៉ោងនោះមានអ្នកចូលលេងយ៉ាងគគ្រឹកគគ្រេងមិនខ្លាចឆ្លងជំងឺកូវីដ-១៩នោះទេ ហើយមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកតាសរនិងអធិការនគរបាលស្រុកពោធិ៍រៀង សម្ងំស្ងាត់ឈឹង។ ហេតុនេះហើយទើបប្រជាពលរដ្ឋក្នុងឃុំព្រែកតាសរ អំពាវនាវឲ្យលោក ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង បង្ក្រាបល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋានពួកគាត់ជាបន្ទាន់។ ដោយសារថា បច្ចុប្បន្នក្នុងឃុំព្រែកតាសរ​ ស្រុកពោធិ៍រៀង កើតមានអំពើចោរកម្មនិងបទល្មើសផ្សេងៗ​គួរឲ្យភ័យខ្លាចព្រោះមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានបណ្តោយឲ្យល្បែងស៊ីសងខុសច្បាប់កើតឡើងពេញបន្ទុក។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ល្បែងបញ្ជល់មាន់ក្នុងសង្វៀននោះមានដាក់ដើមថានក្នុង​មួយគូៗចាប់ពី២លានរៀល រហូតដល់៣០០០ដុល្លារហើយល្បែងអាប៉ោងក៏ស៊ីសងក្នុងទឹកលុយធំៗដែរ ដោយអ្នកបើកល្បែងខុសច្បាប់ប្រមូលលុយបានយ៉ាងច្រើនក្នុងមួយថ្ងៃៗ។ ហេតុនេះលោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោក ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង មិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះប្រជាពលរដ្ឋជំរុញឲ្យមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចខេត្តព្រៃវែង បង្ក្រាបល្បែងស៊ីសងខុសច្បាប់ប្រកបដោយប្រសិទ្ធភាពដើម្បីឲ្យស្របទៅតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច៕ News Source: www.moneaksekar.com

LATEST NEWS
MORE NEWS CLICK HERE...