ឈ្មួញច្រើននាក់នៅតែសម្រុកដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកដាក់ដាំ ខេត្តមណ្ឌលគិរី យ៉ាងពេញបន្ទុក

Posted By: RoogRog Robot | 25-Jan-2021 12:57:40

ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វេភាគីដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញឈ្មោះ ណាង ឈ្មួញឈ្មោះ រិទ្ធ និង ឈ្មួញច្រើននាក់ទៀតនៅតែអាចធ្វើសកម្មភាពដឹកជញ្ជូនឈើចេញទៅ ស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក។ ប្រភពបានឲ្យដឹងទៀតថា លោក យូ សុធា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកដាក់ដាំ ​មានសិទិ្ធអំណាចធំធេងជាងគេក្នុងការបើកបារ៉ាស់ឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងគគ្រឹកគគ្រេងចាប់តាំងពីដើមខែមករា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ។ ចំណែកលោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី និងលោក អ៊ុំ វណ្ណសុភគ៌ ​នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ មិនចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនខុសច្បាប់ចេញទៅស្រុកយួនតាមច្រកដាក់ដាំ នោះទេ។

តាមការកត់សម្គាល់ពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ក៏ដូចជាលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី មិនចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់នោះទេ។ ប្រភពខ្លះបានឲ្យដឹងថា បើគ្មានការបើកដៃពីលោក ឡោ​ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ទេនោះគឺលោក យូ សុធា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកដាក់ដាំ មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តឡើយ។ អាចនិយាយបានថា ក្រុមឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកដាក់ដាំ

លោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី

លោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី

យ៉ាងរលូនគឺមានការបើកដៃពីមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ ទើបអ្វីៗប្រព្រឹត្តទៅដោយគ្មានឧបសគ្គ។

មន្ត្រីពាក់ព័ន្ធនៅច្រកដាក់ដាំ​ ស្រុកអូររាំង បានឲ្យដឹងទៀតថា សកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកដាក់ដាំ​ និងច្រករបៀងកង់ឡង់ បានកក្រើកឡើងវិញប្រមាណ១ខែមកហើយ មិនទាន់ឃើញមានការបង្ក្រាបនៅឡើយទេ។ ក្នុងនោះឈ្មួញឈ្មោះ រិទ្ធ និងឈ្មួញឈ្មោះ ណាង ប្រើប្រាស់រថយន្តធុនដ្រា ជាច្រើនគ្រឿងពាក់ស្លាក់លេខដូចៗគ្នាដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ឆ្លងកាត់ស្រុកអូររាំង ហើយចេញទៅស្រុកយួនតាមច្រកដាក់ដាំយ៉ាងពេញបន្ទុកនៅពេលយប់។ ហេតុនេះហើយទើបមានសេចក្តីអំពាវនាវឲ្យថ្នាក់ដឹកនាំគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកដាក់ដាំជាបន្ទាន់ព្រោះលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី មិនចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់នោះទេ៕ News Source: www.moneaksekar.com

LATEST NEWS
MORE NEWS CLICK HERE...