គណបក្សកុម្មុយនិស្ដវៀតណាម បើកសមាជជ្រើសរើសថ្នាក់ដឹកនាំថ្មី

Posted By: RoogRog Robot | 25-Jan-2021 11:51:57

2021-01-25 10:44am

(ហាណូយ)៖ គណបក្សកម្មុយនិស្ដវៀតណាម បានបើកសមាជបក្សជាលើកដំបូងរបស់ខ្លួន ចាប់តាំងពីឆ្នាំ២០១៦មក នៅថ្ងៃចន្ទនេះ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំថ្មី និងដាក់ចេញផែនការយុទ្ធសាស្ត្រ សម្រាប់រយៈពេល ៥ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ២០២១។

សមាជបក្សលើកទី១៣ខាងលើ គិតចាប់តាំងពីការបង្កើតគណបក្សកុម្មុយនិស្ដវៀតណាម កាលពីឆ្នាំ១៩៣០ នឹងប្រព្រឹត្តទៅក្នុងទីក្រុងហាណូយ ដោយមានប្រតិភូ ចូលរួម ចំនួន ១,៦០០នាក់ មកពីទូទាំងប្រទេស។

នៅក្នុងសមាជបក្សមានរយៈពេល៩ថ្ងៃ ហើយដែលកិច្ចប្រជុំភាគច្រើន ត្រូវធ្វើឡើងដោយបិទទ្វារ នឹងផ្ដល់ឱកាសឱ្យបក្សកុម្មុយនិស្ដវៀតណាម ជ្រើសរើសថ្នាក់ដឹកនាំថ្មី សម្រាប់ដឹកនាំគណបក្ស, ប្រមុខរដ្ឋ, រដ្ឋាភិបាល រួមទាំងសភាជាតិសម្រាប់រយៈពេល ៥ឆ្នាំ។ បន្ថែមពីលើនេះ ផែនការយុទ្ធសាស្ត្រសំខាន់ៗ ជាពិសេសគឺសេដ្ឋកិច្ចក៏នឹង ត្រូវបានប្រកាសដាក់ចេញ ផងដែរ៕


News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...