Klopp ​ប្រាប់​អ្នក​គាំទ្រ​ថា​កុំ​ភ័យ​រឿង​ចាញ់​ប៉ុន្មានប្រកួតនេះ ​ថ្ងៃ​ក្រោយ​គង់​ឈ្នះ​វិញ​ទេ​

Posted By: RoogRog Robot | 25-Jan-2021 11:19:13

​ក្រុម Liverpool ​បាន​បន្ដ​បរាជ័យ​ទៀត​ហើយ​ក្នុង​ពាន​រង្វាន់ FA Cup ​នៅ​យប់មិញ ​ក្រោយ​ពី​ចាញ់​ក្រុម Manchester United ក្នុង​លទ្ធផល ៣-២។

​បរាជ័យ​យប់មិញ​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Klopp ​មិន​ទាន់​ស្គាល់​ជ័យជម្នះ​នោះ​ទេ​នៅ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​មក​នេះ ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​បាន​បង្ហាញ​កង្វល់​ជា​ខ្លាំង។ ​ខណៈ​ដែល​នៅ​លីគ​កំពុង​ចាញ់​ពិន្ទុ​គេ​ច្រើន ​ហើយ​លេង​នៅ FA Cup ​វិញ បាន​ធ្លាក់​បាត់​ទៅ​ហើយ។

តែ​បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​លោក Klopp ​បាន​ប្រាប់​ទៅ​អ្នក​គាំទ្រ​ឱ្យ​ស្ងប់​អារម្មណ៍​សិន ព្រោះ​គ្រប់​យ៉ាង​នឹង​ល្អ​ប្រសើរ​ឡើង​វិញ​មិន​ខាន។ ​លោក​បាន​បញ្ជាក់​ថា​ការ​ចាញ់​ក្រុម Man Utd ​នៅ​យប់មិញ គឺ​ដោយសារ​តែ​កីឡាករ​លេង​មិន​ចំ​តួនាទី​របស់​ខ្លួន ធ្វើ​ឱ្យ​បិសាច​ក្រហម​អាច​លេង​វាយ​បក​បាន​ដល់​ទៅ​២​គ្រាប់។ ​កត្ដា​នេះ ​លោក Klopp ​ជឿ​ថា​កូន​ក្រុម​នឹង​យក​វា​ជា​មេរៀន​មួយ​សម្រាប់​ប្រកួត​ក្រោយ​ទៀត ​មិន​ឱ្យ​បុក​រហូត​ដល់​ដាច់​មាត់​ទៀត​នោះ​ទេ៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

News Source: news.sabay.com.kh
LATEST NEWS
Navigating Mental Struggles at Sea | Deadliest Catch | Discovery
Can The Team Set Francis Free From Her Curse? | Ghost Adventures: House Calls | Discovery
SNEAK PEEK: Inside the viral Willy Wonka disaster | 60 Minutes Australia
SNEAK PEEK: Inside the viral Willy Wonka disaster | 60 Minutes Australia
Family say saint saved little girl's life after two car accidents | 60 Minutes Australia
SNEAK PEEK: Warning signs ignored | 60 Minutes Australia
The Best KO Moments on BattleBots | Discovery
The island nation disappearing underwater | 60 Minutes Australia
Inside the Maras: The Battle for Control in Guatemala City | Free Documentary
SNEAK PEEK: Warning signs ignored | 60 Minutes Australia
MORE NEWS CLICK HERE...