​បង្ហាញ​​ខ្លួន​ឲ្យ​វិសាខា​ពីរ​ប្រកួត​​ ធារី នៅ​តែ​ស្ថិត​នៅ​​ជា​ខ្សែ​បម្រើ​​​កំពូល​របស់​កម្ពុជា

Posted By: RoogRog Robot | 25-Jan-2021 10:41:10

​ធារី ចន្ថាប៊ីន បាន​ចូល​លេង​ឲ្យ​វិសាខា​បាន​ចំនួន ពីរ​ប្រកួត​ហើយ ដោយ​ដើរ​តួ​ជា​ប្រធាន​ក្រុម នឹង​បាន​បង្ហាញ​​ទម្រង់​លេង​​បាន​យ៉ាង​ល្អ សក្ដិសម​​ជា​​ខ្សែ​បម្រើ​កំពូល​ម្នាក់​​​របស់​កម្ពុជា ដោយ​ជួយ​ក្រុម​របស់​ខ្លួន​ឲ្យ​ឈ្នះ​ពាន​ SIEM REAP Charity Cup 2021 "FINAL ​​ឈ្នះ Angkor Tiger ២-០ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ ។

​​​ក្នុង​ការ​បង្ហាញ​ខ្លួន​ជា​មួយ​វិសាខា ​ខ្សែ​បម្រើ​កូន​កាត់​ បារាំង-​ខ្មែរ​ ​​អាច​លេង​បាន​យ៉ាង​ល្អ​ ពោល​ចុះ​ ជួយ​តំបន់​​ការពារ និង​ឡើង​ទៅ​គាំទ្រ​​បម្រើ​ ​ដោយ​បង្ហាញ​មក​នូវ​​ភាព​ជា​អ្នក​ដឹក​នាំ​ក្នុង​ក្រុម។ អ្វី​ដែល​ពិសេស​គេ​បាន​បញ្ចេញ​សមត្ថភាព​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​យ៉ាង​ល្អ ( មិន​ខូច​បាល់) ​ដោយ​​ធ្វើ​ឲ្យ​ទម្រង់​លេង​របស់​វិសាខា​ មើល​ទៅ​កាន់​តែ​ខ្លាំង​ជាង​​ឆ្នាំ​មុន ​ពីរ​ប្រកួត​កន្លង​​ទៅ​នេះ​គេ​ចូល​រួម​ចំណែក​ជួយ​ការពារ​ក្រុម​ ពីការ​ប្រយុទ្ធ​យ៉ាង​ល្អ​របស់ ស្វាយរៀង និង​ Tiger ដើម្បី​ជួយ​​ឲ្យ​ក្រុម​លើក​ពាន​​ខាង​នេះ​។

​រំលឹក​ថា​ ខ្សែ​បម្រើ​​ខាង​លើ​​មាន​បទ​ពិសោធ​ជោគជាំ ​​ក្នុង​ការ​លេង​ក្រៅ​ស្រុក​ ​​មុន​ពេល​មក​កាន់​កម្ពុជា​​ ធារី ​លេង​ឲ្យ​ក្រុម​ Perak FA ​​សម្រាប់​រដូវ​កាល​២០២១ ៕ ​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

News Source: news.sabay.com.kh
LATEST NEWS
Downhill Rollin’ at Rednecks | Mud Madness | Discovery
Inside North Korea: Mass Games
Navigating Mental Struggles at Sea | Deadliest Catch | Discovery
Can The Team Set Francis Free From Her Curse? | Ghost Adventures: House Calls | Discovery
SNEAK PEEK: Inside the viral Willy Wonka disaster | 60 Minutes Australia
SNEAK PEEK: Inside the viral Willy Wonka disaster | 60 Minutes Australia
Family say saint saved little girl's life after two car accidents | 60 Minutes Australia
SNEAK PEEK: Warning signs ignored | 60 Minutes Australia
The Best KO Moments on BattleBots | Discovery
The island nation disappearing underwater | 60 Minutes Australia
MORE NEWS CLICK HERE...