Suarez ហក់​ឡើង​លើ Messi ជា​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ La Liga

Posted By: RoogRog Robot | 25-Jan-2021 09:24:15

Luis Suarez និង Joao Felix បាន​សហការ​គ្នា​យ៉ាង​ល្អ​ជួយ Atletico Madrid ​វា​បក​យក​ឈ្នះ Valencia ៣-១ បន្ត​កាន់កាប់​កំពូល​តារាង។

Valencia បាន​ធ្វើ​ការ​នាំ​​មុខ​មុន​នៅ​ត្រឹម​នាទី​ទី​១១ ដោយ​ការ​ទាត់​ពី​ចម្ងាយ​ដ៏​អស្ចារ្យ​របស់​កីឡាករ Uros Racic។ ប៉ុន្តែ​ក្រុម​កំពូល​តារាង Atletico ក៏​បាន​តាម​ស្មើ​វិញ​ដោយ Joao Felix នាទី​ទី​២៣។

បន្ទាប់​មក Felix ​បាន​ធ្វើ​ការ​ Assist មួយ​គ្រាប់​ឲ្យ Suarez ជួយ​ក្រុម​នាំ​មុខ​វិញ​ម្ដង​ ២-១។ គ្រាប់​ទី​៣​របស់ Atletico ធ្វើ​បាន​ពី​សំណាក់​កីឡាករ Angel Correa។ មួយ​គ្រាប់​បន្ថែម​របស់ Suarez បាន​ធ្វើ​ឲ្យ​គេ​​ឡើង​១២​គ្រាប់​ឈរ​ជា​អ្នក​ទាត់​បញ្ចូល​​ទី​ច្រើន​ជាង​គេ​នៅ La Liga រដូវ​កាល​នេះ មាន​គ្រាប់​ស្មើ​គ្នា​ជាមួយ En-Nesyri របស់ Sevilla។ Lionel Messi បច្ចុប្បន្ន​កំពុង​នៅ​លេខ​៣​មាន​១១​គ្រាប់៕ ​​​

អត្ថបទ៖ ហេង សុធារិទ្ធិ

News Source: news.sabay.com.kh
LATEST NEWS
Inside Harvey Weinstein's landmark sexual assault trial | 60 Minutes Australia
Amazing Quest: Australia, Tasmania
SNEAK PEEK: Olympic champion's new challenger | 60 Minutes Australia
Meet the 'sad' Oompa Loompa from the viral Willy Wonka disaster | 60 Minutes Australia
SNEAK PEEK: Olympic champion's new challenge | 60 Minutes Australia
Angry Spirit Shows He's NOT Playing Games | Ghost Adventures: House Calls | Discovery Channel
Unique EGGS Harvesting From Snail, Ostrich, Sea Urchin - Snail Eggs Processing to Caviar 🐌
Why is it so difficult to adopt children in need from overseas? | 60 Minutes Australia
Four brave soldiers fight impossible odds in the 'forgotten' war | 60 Minutes Australia
MORE NEWS CLICK HERE...