BREAKING: អ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ១០០លាននាក់ ស្លាប់ជាង ២លាន ១៣ម៉ឺន និងជាសះស្បើយជិត ៧២លាននាក់!

Posted By: RoogRog Robot | 25-Jan-2021 10:03:05

2021-01-25 08:59am

(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៩៩,៧៥៥,៧២១នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២,១៣៨,៣៤៣នាក់ និងជាសះស្បើយឡើងវិញ ៧១,៧២៦,៤៦៧នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២៥, ៧០២,១២៥នាក់ ស្លាប់ចំនួន ៤២៩,៤៩០នាក់ និងជាសះស្បើយចំនួន ១៥,៤០៩,៦៣៩នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ១០,៦៦៨,៣៥៦នាក់ ស្លាប់ចំនួន ១៥៣,៥០៣នាក់ និងជាសះស្បើយ ១០,៣២៨,៧៣៨នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៨,៨៤៤,៦០០នាក់ ស្លាប់ ២១៧,០៨១នាក់ និងជាសះស្បើយ ៧,៦៥៣,៧៧០នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖



News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...