នូវែលសេឡង់ រកឃើញករណីឆ្លងកូវីដ-១៩ ក្នុងសហគមន៍ ដំបូងបំផុត ក្នុងរយៈពេលជាង២ខែមកនេះ

Posted By: RoogRog Robot | 25-Jan-2021 09:43:01

2021-01-25 08:41am

(នូវែលសេឡង់)៖ ប្រទេសនូវែលសេឡង់ នៅថ្ងៃចន្ទនេះ បានប្រកាសទទួលស្គាល់ពីការរកឃើញ COVID-19 ដែលជាករណីឆ្លងសហគមន៍លើកដំបូងបំផុត ក្នុងរយៈពេលច្រើនជាង២ ខែមកនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃច ន្ទ ទី២៥ ខែមករា ឆ្នាំ២០២១។

បើតាមអាជ្ញាធរសុខាភិបាលនូវែលសេឡង់ ស្ដ្រីម្នាក់អាយុ៥៤ឆ្នាំ ដែលគេជឿជាក់ថា បានត្រឡប់មកពីបរទេស មកដល់នូវែលសេឡង់វិញកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ បានឆ្លង COVID-19 ទម្រង់ថ្មី មានប្រភពដើមនៅអាហ្វ្រិកខាងត្បូង។ តែមកទល់នឹងពេលនេះ មិនមានសេចក្ដីរាយការណ៍ពីករណីឆ្លងសហគមន៍ផ្សេងទៀត នោះទេ ខណៈអាជ្ញាធរនូវែលសេឡង់ កំពុងធ្វើការស៊ើបអង្កេត។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers នូវែលសេឡង់ ដែលត្រូវបានគេចាត់ទុកថាជាប្រទេសទទួលបានជោគជ័យក្នុងការទប់ស្កាត់ COVID-19 បច្ចុប្បន្នអ្នកឆ្លង ២,២៨៣នាក់ ក្នុងនោះស្លាប់ ២៥នាក់ និងជាសះស្បើយឡើងវិញ ២,១៧៩នាក់៕


News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...