BREAKING: វិមានសភារបស់សហរដ្ឋអាមេរិក ត្រូវបានបិទ បន្ទាប់មានការគម្រាមកំហែងសន្តិសុខផ្នែកខាងក្រៅ និងមានភ្លើងឆេះនៅក្បែរនោះ

Posted By: RoogRog Robot | 19-Jan-2021 00:26:59

2021-01-18 11:22pm

(វ៉ាស៊ីនតោន)៖ វិមានសភារបស់សហរដ្ឋអាមេរិក (US Capitol) ត្រូវបានបិទនៅថ្ងៃចន្ទនេះ ដោយសារតែ <<ការគម្រាមកំហែងសន្តិសុខផ្នែកខាងក្រៅ>>, និងបន្ទាប់ពីមានអគ្គីភ័យមួយ ត្រូវបានគេរាយការណ៍ថា បានឆាបឆេះឡើងនៅប្លុក ដែលនៅមិនឆ្ងាយពីវិមាន, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ។

សារជូនដំណឹងមួយ ត្រូវបានផ្ញើទៅកាន់សមាជិកសភា ដោយរៀបរាប់ថា មិនអនុញ្ញាតឲ្យចូល ឬចេញពីបណ្តុំអគារសភាឡើយ នៅវេលាម៉ោង១០៖៣០នាទីព្រឹក (ម៉ោងក្នុងតំបន់)។ អ្នកនៅខាងក្នុងអគារ ត្រូវបានណែនាំឲ្យនៅឲ្យឆ្ងាយពីបង្អួច និងទ្វារ ផ្នែកខាងក្រៅ។ ចំណែកអ្នកនៅខាងក្រៅអគារវិញ ត្រូវរកកន្លែងជ្រក។

អ្នកនៅក្បែរវិមានបានរាយការណ៍ថា មានផ្សែងហ៊ុយ ត្រូវបានគេមើលឃើញថា បានហ៊ុយឡើង នៅក្បែរខាងក្រោយវិមាន Capitol។

គួរបញ្ជាក់ថា វិមាន Capitol នៅពេលបច្ចុប្បន្ននេះ ត្រូវបានដាក់ពង្រាយកម្លាំងយោធាការពារ នៅមុនពេលពិធីឡើងកាន់តំណែង ជាប្រធានាធិបតី របស់លោក Joe Biden នៅសប្តាហ៍នេះ, ដោយសារប៉ូលិសបានបង្កើនការការពារសន្តិសុខ បន្ទាប់ពីអ្នកគាំទ្រលោក ដូណាល់ ត្រាំ បានសម្រុកចូលអគារវាយប្រហារលើប៉ូលិសកាលពីពេលថ្មីៗនេះ៕




News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...