ក្រោមប្រធានបទ “តើខ្ញុំមានអារម្មណ៍យ៉ាងណា?” ផ្ដល់ភាពក្លាហានដល់កុមារ គ្រប់គ្រងខ្លួនឯង ជាសៀវភៅជំនួយការយល់ដឹង

Posted By: RoogRog Robot | 18-Jan-2021 19:04:29

កុមារចាំបាច់ត្រូវយល់ដឹង និងចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯង ជាពិសេសនៅអំឡុងការរាតត្បាតជាសកលនៃជំងឺកូវីដ ១៩ ដែលមិនធ្លាប់កើតឡើងពីមុនមក។

កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២១ អង្គការមូលនិធិអាស៊ី ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រុម ហ៊ុន ស្មាត (Smart) បានរៀបចំកម្មវិធីបង្កើតសៀវភៅកុមារ ក្រោមប្រធានបទ “តើខ្ញុំមានអារម្មណ៍យ៉ាងណា?” ដើម្បីផលិតសៀវភៅកុមារចំនួនដប់ចំណងជើង ក្នុងប្រធានបទផ្តោតលើការយល់ដឹងអំពីអារម្មណ៍ និងការឆ្លើយតប នៅក្នុងស្ថានភាពផ្សេងៗគ្នា។

សៀវភៅទាំងនោះ នឹងបង្ហាញនូវស្ថានភាព និងចំណោទបញ្ហានានា ដែលកុមារតូចអាចអាន និងរៀនសូត្រ ស្វែងយល់ និងធ្វើការសម្រេចចិត្តក្នុងការឆ្លើយតបនៅក្នុងស្ថានភាពខុសៗគ្នា។

ការយល់ដឹងអំពីអារម្មណ៍ និងការឆ្លើយតបទៅនឹងស្ថានភាពខុសៗគ្នា គឺជាចំណុចសំខាន់នៃការអភិវឌ្ឍរបស់មនុស្ស និងការសិក្សារៀនសូត្ររបស់ពួកគេ។ នេះជាដំណើរការមួយដែលកុមារ និងមនុស្សពេញវ័យទាំងអស់ទទួលបាន និងអនុវត្តចំណេះដឹង ជំនាញ និងប្រកាន់ឥរិយាបថ ដើម្បីបង្កើតអត្តសញ្ញាណសមស្របមួយសម្រាប់ខ្លួនក៏ដូចជា ចេះគ្រប់គ្រងអារម្មណ៍ ហើយអាចសម្រេចបានគោលដៅផ្ទាល់ខ្លួន និងគោលបំណងរួមផងដែរ។

វិធីសាស្រ្តមួយនេះ ផ្ដល់ឱ្យមនុស្សមានភាពក្លាហ៊ាន និងបង្ហាញវាទៅអ្នកដទៃ ចេះរក្សាទំនាក់ទំនង និងធ្វើការសម្រេចចិត្តប្រកបដោយការយកចិត្តទុកដាក់ និងមានទំនួលខុសត្រូវ។

ប្រទេសកម្ពុជា បានផ្អាកដំណើរការសាលារៀនជាលើកដំបូងនៅ ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីមានករណីវិជ្ជមានជំងឺកូវីដ ១៩ ដំបូង នៅខេត្តសៀមរាប។ បន្ទាប់មក សាលារៀននានានៅទូទាំងប្រទេសត្រូវបានបិទភ្លាមៗ។

ការអភិវឌ្ឍ និងការរីកលូតលាស់របស់កុមារត្រូវបានគេជឿថា មានការយឺតយ៉ាវ ដោយសារសិស្សានុសិស្សជាច្រើនត្រូវឃ្លាតឆ្ងាយពីមិត្តភក្តិ ហើយតម្រូវឱ្យសិក្សានៅផ្ទះ ធ្វើឱ្យការប្រាស្រ័យទាក់ទងផ្ទាល់ត្រូវបានកាត់បន្ថយ។ អ្នកជំនាញផ្នែកអប់រំមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីការអាក់ខានដល់ការលូតលាស់នៃការសិក្សារបស់សិស្សានុសិស្ស យុវជន ក៏ដូចជាអាក់ខានដល់ការអភិវឌ្ឍភាព ផ្នែកអារម្មណ៍ទំនុកចិត្ត និងការគ្រប់គ្រងអារម្មណ៍។

លោកស្រី Meloney C. Lindberg តំណាងប្រចាំប្រទេសនៃអង្គការមូលនិធិអាស៊ី មានប្រសាសន៍ថា ការយល់ដឹងអំពីអារម្មណ៍ និងការឆ្លើយតបក្នុងស្ថានភាពខុសៗគ្នា មានសមត្ថភាពប្រាំធំៗ ដែលទាក់ទងគ្នា រួមមាន៖

សមត្ថភាពក្នុងការយល់ដឹងអំពីខ្លួនឯងការគ្រប់គ្រងខ្លួនឯងការយល់ដឹងអំពីសង្គមជំនាញទំនាក់ទំនងនិងការសម្រេចចិត្តប្រកបដោយទំនួលខុសត្រូវ។

ដូច្នេះ គ្រប់ចំណងជើងនៃសៀវភៅរឿងសម្រាប់កុមារទាំង ១០ គឺរួមបញ្ចូលប៉ុន្មានចំណុចខាងលើនេះ។

ឧទាហរណ៍រឿង “ខ្ញុំខ្លាច” បង្ហាញពីកុមារម្នាក់ឈ្មោះ ដារ៉ា ដែលមិនហ៊ានទៅសាលារៀនដោយខ្លួនឯង។ ដារ៉ា ទៅសាលារៀនជាមួយបងស្រីរៀងរាល់ថ្ងៃ ប៉ុន្តែថ្ងៃមួយ បងស្រីរបស់ដារ៉ាឈឺ ហើយដារ៉ាមិនមានភាពជឿជាក់ក្នុងការទៅសាលារៀនដោយខ្លួនឯងឡើយ។

ដារ៉ា និយាយ៖ បងស្រី មិនទៅសាលារៀនជាមួយខ្ញុំទេ។ ចុះបើខ្ញុំទៅរៀនតែម្នាក់ឯង ហើយក្មេងផ្សេងទៀតនឹងធ្វើបាបខ្ញុំ? ចុះប្រសិនបើខ្ញុំទៅតែម្នាក់ឯង ហើយក្មេងផ្សេងទៀតព្រួតគ្នាមកយកលុយ ឬនំរបស់ខ្ញុំ? ... ប៉ុន្តែខ្ញុំចង់រៀន ... ប៉ុន្តែ ...” រឿងនេះ នឹងជួយកុមារឱ្យរំងាប់អារម្មណ៍ភ័យខ្លាចរបស់ពួកគេ ហើយជួយពួកគេឱ្យបង្កើតយុទ្ធសាស្រ្តដើម្បីកសាងទំនុកចិត្តរបស់ពួកគេ។

ដើម្បីបង្ហាញការយល់ដឹងអំពីអារម្មណ៍ និងការឆ្លើយតបក្នុងស្ថានភាពខុសៗគ្នា ឲ្យកាន់តែប្រសើរដល់អ្នកអាន លើកកម្ពស់ការច្នៃប្រឌិត និងការស្រមើលស្រមៃ អ្នកនិពន្ធបានប្រើប្រាស់តួរអង្គ បច្ចេកទេស និងវិធីសាស្រ្តក្នុងការសរសេរថ្មីៗ និងខុសៗគ្នា ដើម្បីទាក់ទាញអ្នកអាន។

នៅក្នុងដំណើរការដំបូងនៃការផលិតសៀវភៅទាំងនេះ គម្រោង Let’s Read នៃអង្គការមូលនិធិអាស៊ី បានជ្រើសរើសអ្នកនិពន្ធចំនួន ១០ នាក់ ហើយផ្តល់វគ្គបណ្តុះបណ្តាលទៅដល់ពួកគេលើការសរសេរសៀវភៅរឿងរបស់កុមារ។ អ្នកនិពន្ធត្រូវបានគាំទ្រ និងណែនាំពីការីនិពន្ធក្នុងស្រុក ដែលពោរពេញដោយបទពិសោធន៍ និងជំនាញខាងផលិតសៀវភៅកុមារ។

លោក គាំ ទីវា ប្រធានផ្នែកកិច្ចការសាធារណនៃក្រុមហ៊ុនស្មាត មានមតិថា “ពួកយើងនៅក្រុមហ៊ុនស្មាតជឿជាក់ថា អំណានជាជំនួយជួយឲ្យកុមារអាចស្វែងយល់អំពីសក្ដានុពលរបស់ពួកគេ។

ដូច្នេះហើយបានជាពួកយើង ធ្វើកិច្ចសហការជាមួយអង្គការមូលនិធិអាស៊ី ដើម្បីបង្កើនទម្លាប់ក្នុងការអានក្នុងចំណោមកុមារកម្ពុជាតាមរយៈកម្មវិធីផលិតសៀវភៅនេះ។

ជំនាញ និងចំណេះដឹងអំពីសង្គម និងការគ្រប់គ្រងអារម្មណ៍ មានសារៈសំខាន់ក្នុងការកសាងសហគមន៍ដែលចេះយោគយល់គ្នាទៅវិញទៅមកក្នុងគ្រាមានអាសន្នផ្សេងៗ។ តាមរយៈសាច់រឿងរបស់តួអង្គនៅក្នុងសៀវភៅរឿង កុមារអាចចេះសម្របខ្លួននៅក្នុងសហគមន៍របស់គាត់ ហើយក៏ដូចជាការគ្រប់គ្រងអារម្មណ៍អវិជ្ជមានរបស់ខ្លួនផងដែរ។”

បណ្ណាល័យឌីជីថល Let’s Read បានបង្កើនចំនួនចំណងជើងរឿងកុមារជាភាសាខ្មែរ រហូតដល់ជាង ៤០០ក្បាល និងមានសៀវភៅរឿងសរុបជិត ៥០០០ ចំណងជើង សរសេរជា ៤២ ភាសាផ្សេងគ្នា។ បណ្ណាល័យឌីជីថលនេះ បានឆក់យកឱកាសក្នុងយុគសម័យដែលទូរស័ព្ទស្មាតហ្វូន និងថេប្លែតកំពុងតែពេញនិយម ហើយសាធារណជនក៏អាចរកអាន និង ទាញយក ឬព្រីនចេញជាសៀវភៅតាមរយៈគេហទំព័រ និងកម្មវិធីក្នុងទូរស័ព្ទ Android។

គម្រោង Let’s Read គឺជាគំនិតផ្តួចផ្តើម របស់អង្គការមូលនិធិអាស៊ី ហើយក៏ជាគម្រោងដែលកំពុងរីកដុះដាលយ៉ាងលឿន ដោយពឹងផ្អែកទៅលើទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាង ការិយាល័យរបស់មូលនិធិអាស៊ី ក្នុងប្រទេសទាំង ១៨នៅទ្វីបអាស៊ី ជាមួយនឹងសហគមន៍ក្នុងតំបន់ ក្នុងការកសាងបណ្ណាល័យឌីជីថលសម្រាប់កុមារ ជាភាសាក្នុងតំបន់។ សៀវភៅរឿងក្នុងបណ្ណាល័យស្ថិតនៅក្រោម ប្រធានបទផ្សេងៗដូចជា បរិស្ថាន ភាពចម្រុះគ្នា ការតស៊ូ និងការអត់ឱន យេនឌ័រ និងស្ទែម (STEM) ។ល។

Let’s Read ក៏មានគោលបំណងបណ្តុះនូវទម្លាប់អានដែលអាចជួយឱ្យកុមារ ក្រុមគ្រួសាររបស់គាត់ និងសហគមន៍របស់គាត់ មានភាពរីកចម្រើនផងដែរ។ អំឡុងពេលនេះដែរ Let’s Read ក៏បន្តកសាង និងប្រមូលផ្តុំសហគមន៍អ្នកបង្កើតសៀវភៅ និងអ្នកបកប្រែសៀវភៅដែលចង់ឃើញអនាគតដែលពោរពេញទៅដោយសៀវភៅកុមារដែលមានគុណភាព។

បណ្ណាល័យឌីជីថល Let’s Read អាចប្រើប្រាស់បានតាមរយៈកម្មវិធីទូរស័ព្ទដៃ Andriod ដែលមានឈ្មោះថា៖

Let’s Read Digital Library for Children ហ្វេសបុកផេក៖ Let’s Read

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់អង្គការមូលនិធិអាស៊ី៖

ហ្វេសបុកផេក៖ The Asia Foundationវិបសាយ៖ www.asiafoundation.org។ News Source: news.sabay.com.kh
LATEST NEWS
Shock discovery that violent husband is a repeat offender | 60 Minutes Australia
Team Brazil Has Hunter Blood | Naked And Afraid: Global Showdown | Discovery
Border Megacity: The World’s Busiest Land Crossing | Free Documentary
Fighting for one's right to know about a partner's violent past | Extra Minutes
Cleo Smith: 5 years after traumatic abduction | 60 Minutes Australia
Should women be warned if their partner has a violent past? | 60 Minutes Australia
The terrifying moment a stalker stabbed his former date | 60 Minutes Australia
Earth Untold: Ethiopia | Hidden Tales from Africa’s Ancient Kingdom | Free Documentary
The World's Biggest Sharks 🦈 | Shark Week | Discovery
MORE NEWS CLICK HERE...