ថ្មីៗនេះ Samsung បានបញ្ចេញត្រកូល Galaxy S21 ទាំង៣ម៉ូឌែល ដោយវាជាកំណែអាប់ឌែតយ៉ាងច្រើនលើសពី Galaxy S20 ដែលជាស្មាតហ្វូនរៀមច្បងរបស់កាលពីឆ្នាំមុន ប៉ុន្ដែក៏មានផ្នែកខ្លះក៏ត្រូវបានដេកចេញទៅវិញផងដែរ។ ហើយបើយើងយកត្រកូល Galaxy S21 ទៅប្រៀបធៀបនឹង S20 យើងនឹងបានលទ្ធផលដូចខាងក្រោមនេះ៖
១. រវាង Galaxy S21 5G និង Galaxy S20 5G
តម្លៃលក់ទាបជាងមុន ចាប់ផ្ដើមពី ៧៩៩ដុល្លារ និង ៩៩៩ដុល្លារ (តម្លៃទីផ្សារសហរដ្ឋអាមេរិក)ដាក់បន្ទះឈីបថ្មី ដំណើរការលឿនជាងមុនមានជម្រើសទំហំផ្ទុកដល់ 256GBប្រើកញ្ចក់ប្រភេទធន់កម្រិតខ្ពស់ Gorilla Glass Victusប្អូរទៅប្រើអេក្រង់រាបស្មើកែប្រែរូបរាងថ្មីទម្លាក់កម្រិតបង្ហាញពី QHD មកត្រឹម Full HD ដកកន្លែងដាក់ microSD ចេញមិនមានកាសស្ដាប់ ឬដុំសាកថ្មខ្នងក្រោយប្ដូរមកជាប្រភេទប្លាស្ទិកមានរាងទូលាយ និងធ្ងន់ជាងមុន២. រវាង Galaxy S21 5G និង Galaxy S20 5G
បន្ថែមទំហំថ្មធំជាងមុន ពី ៤៥០០ mAh ទៅដល់ ៤៨០០ mAhតម្លៃលក់ទាបជាងមុន ចាប់ផ្ដើមពី ៩៩៩ដុល្លារ និង ១១៩៩ដុល្លារ (តម្លៃទីផ្សារសហរដ្ឋអាមេរិក)ដាក់បន្ទះឈីបថ្មី ដំណើរការលឿនជាងមុនមានជម្រើសទំហំផ្ទុកដល់ 256GBប្រើកញ្ចក់ប្រភេទធន់កម្រិតខ្ពស់ Gorilla Glass Victusប្អូរទៅប្រើអេក្រង់រាបស្មើកែប្រែរូបរាងថ្មីប្រើបច្ចេកវិទ្យាសេវា UWBទម្លាក់កម្រិតបង្ហាញពី QHD to Full HD ដកសែនស័រកាមេរ៉ា ToF ចេញដកកន្លែងដាក់ microSD ចេញមិនមានកាសស្ដាប់ ឬដុំសាកថ្មខ្នងក្រោយប្ដូរមកជាប្រភេទប្លាស្ទិកមានរាងទូលាយ និងធ្ងន់ជាងមុន៣. រវាង Galaxy S21 Ultra 5G និង Galaxy S20 Ultra 5G
តម្លៃលក់ទាបជាងមុន ចាប់ផ្ដើមពី ១១៩៩ដុល្លារ និង ១៣៩៩ដុល្លារ (តម្លៃទីផ្សារសហរដ្ឋអាមេរិក)ប្រើសែនស័រ 108MP ជំនាន់ថ្មីកាមេរ៉ាមានកម្រិតពង្រីក optical zoom 10xមានកាមេរ៉ា telephoto ទីពីរ ដែលអាច optical zoom 3xឡែន Ultrawide ជាមួយនឹងមុខងារ autofocusកាមេរ៉ាមុខក្រោយអាចថតវីដេអូបាន 4K@60 fpsប្រើកញ្ចក់ប្រភេទធន់កម្រិតខ្ពស់ Gorilla Glass Victusជាត្រកូល Galaxy S ដំបូងគេអាចគាំទ្រមុខងារ S Penស្មាតហ្វូន Samsung ដំបូងមានអេក្រង់ Refresh Rate 120Hz អាចរត់នៅកម្រិតបង្ហាញ QHD ដែលអាចផ្លាស់ប្ដូរបានពី 10Hz ទៅ 120Hz និងមានកម្រិតពន្លឺ 1500 nitsប្រើបន្ទះឈីប និង RAM ល្បឿនលឿនកែប្រែរូបរាងថ្មី និងជម្រើសច្រើនពណ៌ទម្លាក់ល្បឿនសាកលឿនពី 45W មកនៅត្រឹម 25Wដកកន្លែងដាក់ microSD ចេញមិនមានកាសស្ដាប់ ឬដុំសាកថ្មមានទម្ងន់ធ្ងន់ជាងមុន៕ប្រភព៖ GSMarena ប្រែសម្រួល៖ Mean Kosal
News Source: news.sabay.com.kh