ទីបំផុត OPPO Reno5 Pro ចាប់ផ្ដើមឈានជើងចេញពីប្រទេសចិនហើយ

Posted By: RoogRog Robot | 18-Jan-2021 17:21:58

ស្មាតហ្វូន OPPO Reno5 Pro 5G ចាប់​ផ្ដើម​​​បញ្ចេញ​លក់​លើ​ទីផ្សារ​ដទៃ​ហើយ​ ដោយ​ទីផ្សារ​បរទេស​ដំបូង​​គេ​គឺ​ប្រទេស​ឥណ្ឌា។ ខុស​ពី​មុនៗ Reno5 ដែល​លក់​នៅ​លើ​ទីផ្សារ​បរទេស​គឺ​មាន​លក្ខណៈ​ដូច​គ្នា​នឹង​ប្រភេទ​ដែល​ដាក់​លក់​នៅ​ចិន​ដែរ។

Reno5 Pro 5G ដែល​លក់​នៅ​ឥណ្ឌា​មាន​ដំណើរ​ការ​ដោយ​ឈីប Mediatek Dimensity 1000 ដែល​ជា​ស្មាតហ្វូន 5G ដំបូង​របស់ OPPO នៅ​ទីផ្សារ​ឥណ្ឌា។ បន្ទះ​ឈីប​នេះ​មាន​គួប​ផ្សំ​ជា​មួយ RAM ទំហំ 8GB និង​អង្គ​ផ្ទុក​ទំហំ 128GB ដោយ​មិន​មាន​ជម្រើស​អង្គ​ផ្ទុក​ផ្សេង ហើយ​ក៏​មិន​មាន​​កន្លែង​ដាក់​មេមូរី​កាត​ដែរ។

កាមេរ៉ា​ក្រោយ​ចំនួន​ ៤ គ្រាប់​របស់​ Reno5 Pro 5G គឺ​មាន​នូវ​កាមេរ៉ា​មេ​ទំហំ 64MP, កាមេរ៉ា​ Ultrawide ទំហំ 8MP និង​កាមេរ៉ា​ពីរ​គ្រាប់​ទៀត​ទំហំ 2MP សម្រាប់​វាស់​ជម្រៅ និង​ការ​ថត​រូប​ភាព Macro។ កាមេរ៉ា​ខាង​មុខ​ឯណោះវិញ​មាន​ទំហំ 32MP។

នៅ​ខាង​ក្នុង​ Reno5 Pro នេះ​ដែរ​ក៏​មាន​បំពាក់​នូវ​ថ្ម​ទំហំ 4350mAh ដែល​គាំទ្រ​ការ​សាក​ថ្ម​កម្លាំង 65W ហើយ​នៅ​ក្នុង​ប្រអប់​មាន​ដុំ​សាក​សម្រាប់​សាក​ស្រាប់។

Reno5 Pro នឹង​មាន​ជម្រើស​ពណ៌​ខ្មៅ និង​ពណ៌​ខៀវ ដែល​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៤៩០​ដុល្លារ នឹង​ចេញ​លក់​ចាប់​ពី​ថ្ងៃ​ទី​ ២២ ខែ​មករា​ ត​ទៅ៕​​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

News Source: news.sabay.com.kh
LATEST NEWS
Navigating Mental Struggles at Sea | Deadliest Catch | Discovery
Can The Team Set Francis Free From Her Curse? | Ghost Adventures: House Calls | Discovery
SNEAK PEEK: Inside the viral Willy Wonka disaster | 60 Minutes Australia
SNEAK PEEK: Inside the viral Willy Wonka disaster | 60 Minutes Australia
Family say saint saved little girl's life after two car accidents | 60 Minutes Australia
SNEAK PEEK: Warning signs ignored | 60 Minutes Australia
The Best KO Moments on BattleBots | Discovery
The island nation disappearing underwater | 60 Minutes Australia
Inside the Maras: The Battle for Control in Guatemala City | Free Documentary
SNEAK PEEK: Warning signs ignored | 60 Minutes Australia
MORE NEWS CLICK HERE...