ក្រសួង​សុខាភិបាល បាន​ប្រកាស​ថា ប្រភព​វីរុស​កូវីដ-១៩ "២៨ វិច្ឆិកា" មិន​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ "៣ វិច្ឆិកា" ទេ

Posted By: RoogRog Robot | 03-Dec-2020 20:51:17

ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ក្រោម​ហត្ថលេខា​របស់​ឯកឧត្ដម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល អំពី​ការ​ស្រាវជ្រាវ​នៃ​ប្រភព​វីរុស​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ ២៨ វិច្ឆិកា។

តាម​រយៈ​ការ​ពិភាក្សា​រវាង​ក្រសួង និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ ប្រភព​នៃ​មេរោគ​ចម្លង​ជំងឺ​កូវីដ-១៩ ជា​ លក្ខណៈ​សហគមន៍​នៅ​កម្ពុជា​នេះ​ជា​ក្រុម​វីរុស Clad 19B អាច​ជា​មាន​ប្រភព​មក​ពី​តំបន់​អាស៊ី អាហ្វ្រិក និង​អូស្ត្រាលី ហើយ​ចូល​មក​កម្ពុជា​នៅ​ខែ​តុលា ឆ្នាំ២០២០។

សេចក្ដីប្រកាសព័ត៌មាន​នោះ​បាន​បន្ត​ថា ប្រភេទ​វីរុស​នេះ​មាន​លក្ខណៈ​ខុស​គ្នា​នឹង​វីរុស​នៃ​ព្រឹត្តិការណ៍ ៣វិច្ឆិកា។

ទោះយ៉ាងណាក៏ដោយ ខាង​ក្រសួង​នៅ​តែ​ទទូច​ថា​ខ្លួន​នឹង​បន្ត​ស្រាវជ្រាវ​ពី​ប្រភព​នៃ​វីរុស​នេះ​បន្ត​ទៅ​ទៀត ហើយ​ក៏​បន្ត​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ប្រកាន់​ខ្ជាប់​នូវ​វិធានការ​អនាម័យ​របស់​ក្រសួង​សុខាភិបាល៕

អត្ថបទ៖ ហ៊ីម រស្មី

News Source: news.sabay.com.kh
LATEST NEWS
Inside Harvey Weinstein's landmark sexual assault trial | 60 Minutes Australia
Amazing Quest: Australia, Tasmania
SNEAK PEEK: Olympic champion's new challenger | 60 Minutes Australia
Meet the 'sad' Oompa Loompa from the viral Willy Wonka disaster | 60 Minutes Australia
SNEAK PEEK: Olympic champion's new challenge | 60 Minutes Australia
Angry Spirit Shows He's NOT Playing Games | Ghost Adventures: House Calls | Discovery Channel
Unique EGGS Harvesting From Snail, Ostrich, Sea Urchin - Snail Eggs Processing to Caviar 🐌
Why is it so difficult to adopt children in need from overseas? | 60 Minutes Australia
Four brave soldiers fight impossible odds in the 'forgotten' war | 60 Minutes Australia
MORE NEWS CLICK HERE...