សាហាវ​ណាស់!​ ក្មេង​ទំនើង​មួយ​ក្រុម​ដេញ​កាប់​កីឡាករ​ថ្នាល​ សូហ្វតិន្នីស​ របួស​ធ្ងន់​៣នាក់​

Posted By: RoogRog Robot | 03-Dec-2020 18:11:50

កីឡាករ​ថ្នាល​ សូហ្វតិន្នីស​ ៣រូប​រង​របួស​ជា​ទម្ងន់​ ឥលូវ​នេះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បន្ទាប់​ពី​មាន​ក្មេង​ទំនើង​មួយ​ក្រុម​បាន​ដេញ​កាប់​ចាក់​ នៅ​សង្កាត់​បឹងកេងកង១​ ក្បែរ​អគារ​ ៤២​ កាល​ពី​ថ្ងៃ​ទី៣០ ​វិច្ឆិកា​ ២០២០។​

ជនរងគ្រោះ

នេះ​បើ​តាម​ការ​បង្ហោះ​លើ​ផេក​ផ្លូវ​ការ​របស់​ សហភាព​កីឡា​នគរបាល​ជាតិ​កម្ពុជា ​មុន​នេះ​បាន​លើក​ឡើង​ថា​ កាល​ពី​យប់​ម៉ោង​ ៧ ​ថ្ងៃ​ទី៣០ ​វិច្ឆិកា​ ២០២០​ នេះ​កីឡាករ​ថ្នាល​ សូហ្វតិន្នីស​ ៣រូប​នេះ​រួម​មាន​ រស់​ សារ៉ាត់, គង់ សុចិន និង​កីឡាករ ​បូរ សុខរ័ត្ន​ ត្រូវ​បាន​ក្មេង​ទំនើង​មួយ​ក្រុម​ដេញ​កាប់​នៅ​សង្កាត់​បឹងកេងកង១​ ក្បែរ​អគារ​ ៤២​ជាន់​ ខណៈ​ដែល​ជន​រងគ្រោះ​បាន​ចេញ​ពី​ប្រឡង​មធ្យមសិក្សា​បឋមភូមិ។​

ជនរងគ្រោះ

កីឡាករ​ថ្នាល​ទាំង​៣នាក់​នេះ​ គឺ​មាន​ម្នាក់​ត្រូវ​ប្រេះ​លលាដ៍ក្បាល​ ម្នាក់​ទៀត​ដាច់​ម្រាមដៃ​ និង​ដាច់​ស្មា​ដេរ​អស់​១១ថ្នេរ​ ឥលូវ​នេះ​កំពុង​សម្រាក​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ​កាល់ម៉ែត្រ។​ អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ​ និង​សហព័ន្ធ​កីឡា​សូហ្វតិន្នីស​កម្ពុជា​ សូម​អំពាវនាវ​ដល់​ឯកឧត្ដម​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​អន្តរាគមន៍​វែកមុខ​រក​ជន​ទំនើង​ទាំង​នោះ​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់៕​

អត្ថបទ៖ នួន ស៊ីណា​

News Source: news.sabay.com.kh
LATEST NEWS
Downhill Rollin’ at Rednecks | Mud Madness | Discovery
Inside North Korea: Mass Games
Navigating Mental Struggles at Sea | Deadliest Catch | Discovery
Can The Team Set Francis Free From Her Curse? | Ghost Adventures: House Calls | Discovery
SNEAK PEEK: Inside the viral Willy Wonka disaster | 60 Minutes Australia
SNEAK PEEK: Inside the viral Willy Wonka disaster | 60 Minutes Australia
Family say saint saved little girl's life after two car accidents | 60 Minutes Australia
SNEAK PEEK: Warning signs ignored | 60 Minutes Australia
The Best KO Moments on BattleBots | Discovery
The island nation disappearing underwater | 60 Minutes Australia
MORE NEWS CLICK HERE...