ឃើញ​ប្អូន​ស្រី​ប្លែក​ពេក ក្រោយ​បាត់បង់​ម្ដាយ ទឹម រដ្ឋា សម្រេចចិត្ដហែកកេរ្តិ៍ប្អូននៅ​ថ្ងៃ​នេះ

Posted By: RoogRog Robot | 03-Dec-2020 17:24:08

តារា​ម៉ូដែល ទឹម រដ្ឋា បាន​លាតត្រដាង​ពី​ឥរិយាបថ​របស់​ប្អូន​ស្រី​បង្កើត​ឈ្មោះ ទឹម វត្ដី កាល​នាងនៅ​ក្មេង ដោយ​ប្រៀបធៀប​មក​ឥឡូវ​ គឺ​ខុស​គ្នា​១៨០​ដឺក្រេ។ នាង​សង្កេត​ឃើញ​ថា ប្អូន​ស្រី​ដែល​ធ្លាប់​តែ​ជា​ក្មេង​ទំនើង អាត្មានិយម កាច​ឆ្នាសឆ្នើម ខ្ជិល និង​ជា​ក្មេង​ស្រី​ប្រកាន់​ច្រើន​ម្នាក់ បានប្រែក្លាយ​មក​ជា​ក្មេង​ស្រី​ដែល​ល្អ និង​អាច​ទុកចិត្ត​បាន។

តារា​ម៉ូដែល​វ័យ​ជ្រេ និង​មាន​រាង​ខ្ពស់​ស្រឡះ​រូប​នេះ និយាយ​នៅ​ថ្ងៃទី៣ ខែ​ធ្នូ នេះ​ថា ទឹម វត្ដី គឺ​ជា​ប្អូន​ស្រីតែ​ម្នាក់​ដែល​នាង​ទុក​ចិត្ត​បាន​បន្ទាប់​ពី​ម៉ាក់​របស់​នាង​ចែកឋាន​ទៅ​ហើយ​ ដោយ​នាង​បានពោល​អម​ដោយ​ពាក្យ​លេង​សើច​មួយឃ្លាថា៖"ហើយ​ក៏​ទុកចិត្ដ​បាន​ថា​ក្នុង​ម្ហូប​ដែល​ខ្ញុំ​ញ៉ាំ​រាល់​ថ្ងៃ​ដោយ​ស្នាដៃ​នាង គឺមិន​មាន​ថ្នាំ​ពុល"។

ទឹម រដ្ឋា លាន់មាត់​ថា៖"ខ្ញុំ​មិន​ដែល​នឹក​ស្មាន​ដល់​ថា​នាង​អាច​ធ្វើ​បាន និង​ផ្លាស់​ប្ដូរ​ដល់ម្លឹង! នេះ​ហៅ​ថា​បទពិសោធន៍​ជីវិត​ពិត​ជា​បង្រៀន​ឲ្យ​អ្នក​រឹងមាំ​ដោយ​មិន​ដឹង​ខ្លួន​មែន...ទឹម វត្ដិ អូន​ប្រែ​ហើយ"។

ចាប់​តាំង​ពី​អត់​ពី​ម្ដាយ​ទៅ ប្អូន​ស្រី ទឹម វត្ដី បាន​ចូល​ខ្លួន​មក​ជំនួស​ការងារ​ម្ដាយ គឺ​រាប់​ចាប់​តាំង​ពី​ការងារ​ជា​ស្ដ្រី​មេផ្ទះ​ឡើង​ទៅ។ រដ្ឋា បន្ថែមថា ទឹម ​វត្ដី អាច​រៀបចំ​ទុកដាក់​សព្វបែបយ៉ាង​ដែល​ជា​តួនាទី​របស់​ម្ដាយ​ដូចកាលគាត់នៅ​រស់៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

News Source: news.sabay.com.kh
LATEST NEWS
Navigating Mental Struggles at Sea | Deadliest Catch | Discovery
Can The Team Set Francis Free From Her Curse? | Ghost Adventures: House Calls | Discovery
SNEAK PEEK: Inside the viral Willy Wonka disaster | 60 Minutes Australia
SNEAK PEEK: Inside the viral Willy Wonka disaster | 60 Minutes Australia
Family say saint saved little girl's life after two car accidents | 60 Minutes Australia
SNEAK PEEK: Warning signs ignored | 60 Minutes Australia
The Best KO Moments on BattleBots | Discovery
The island nation disappearing underwater | 60 Minutes Australia
Inside the Maras: The Battle for Control in Guatemala City | Free Documentary
SNEAK PEEK: Warning signs ignored | 60 Minutes Australia
MORE NEWS CLICK HERE...