អៀង ចេនឡា ចេញ​បទ​ថ្មី​ប្លែក​មួយ ក្រោយ​មាន​ការ​ស្នើ​សុំ​ពី​មនុស្ស​ម្នាក់

Posted By: RoogRog Robot | 03-Dec-2020 04:00:38

តារា​ពហុជំនាញ អៀង ចេនឡា ទើប​បាន​ចេញ​បទ​ថ្មី​ចម្រៀង​មួយ​បទ​នៅ​ព្រឹក​នេះ ប្លែក​តែ​ម្ដង នោះ​គឺ​បទ​ដែល​មាន​ចំណង "ឈប់​ស្រឡាញ់​ស្រី មក​ស្រឡាញ់​ខ្ទើយ"។

តាម​ការ​បញ្ជាក់​របស់​សាមី​ខ្លួន គឺ​លោក​ចេញ​បទ​នេះ តាម​ការ​ស្នើ​សុំ​របស់​ប្រិយមិត្ត​ម្នាក់ ដែល​ចង់​ឲ្យ​លោក​ច្រៀង​ចម្រៀង​មួយ​បទ​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​បង​ប្អូន​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា។ "ខ្ញុំ​បាន​ច្រៀង​ជូន​ប្អូន​តាម​ការ​ស្នើ​សុំ​ហើយ សង្ឃឹម​ថា​ប្អូន​ស្ដាប់​បទ​នេះ​ហើយ​នឹង​សប្បាយ​ចិត្ត សូម​ជួយLike និង Share ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត បញ្ជាក់​ថា​អ្នក​មិនរើស​អើង​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា សូម​អរគុណ​ទុក​ជាមុន"។ ចេនឡា ថ្លែង។

បទ "ឈប់​ស្រឡាញ់​ស្រី មក​ស្រឡាញ់​ខ្ទើយ" និពន្ធ​ទំនុក​ច្រៀង និង​កែ​សម្រួល​ដោយ ខេមរា ភូមិន្ទ ច្រៀង​ដោយ Jane (ចេនឡា) និង​សម្រួល​បទ​ភ្លេង​ដោយ Emo។ បទ​នេះ និយាយ​រៀបរាប់​ពី​បុរស​ម្នាក់​ជា​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា ហើយ​បាន​លួច​ស្រឡាញ់​បុរស​ម្នាក់​ទៀត ដោយ​ទប់​ចិត្ត​មិន​បាន។ បុរស​កម្សត់ បន់​ស្រន់​ផង ចិញ្ចឹម​ក្ដី​សង្ឃឹម​​ផង ថា​ថ្ងៃ​ណា​មួយ​បុរស​ក្នុង​ដួង​ចិត្ត នឹង​ផ្លាស់​ប្ដូរ​ពី​ស្រឡាញ់​ស្រី មក​ស្រឡាញ់​ភេទ​ដូច​គ្នា​ដូច​ជា​គេ​វិញ។

ផ្លូវ​ស្នេហា​មួយ​នេះ ពិត​ជា​ពិបាក​ដើរ​ទៅ​មុខ​ណាស់ យ៉ាង​ណា​បុរស​កម្សត់​នៅ​តែ​ចិញ្ចឹម​ក្ដី​សង្ឃឹម​ថា ថ្ងៃ​ណា​មួយ រឿង​នឹក​ស្មាន​មិន​ដល់​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ណា​មួយ​មិន​ខាន។ ក្រៅ​ពី​មាន​ខ្លឹមសារ​ប្លែក បទ​ចម្រៀង​បទ​នេះ ក៏​មានសាច់​ភ្លេង​ពីរោះ​មិន​ធម្មតា​ដែរ។ តោះ...ស្ដាប់​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

News Source: news.sabay.com.kh
LATEST NEWS
Angry Spirit Shows He's NOT Playing Games | Ghost Adventures: House Calls | Discovery Channel
Unique EGGS Harvesting From Snail, Ostrich, Sea Urchin - Snail Eggs Processing to Caviar 🐌
Why is it so difficult to adopt children in need from overseas? | 60 Minutes Australia
Four brave soldiers fight impossible odds in the 'forgotten' war | 60 Minutes Australia
SNEAK PEEK: The invisible weapon targeting US officials | 60 Minutes Australia
Tough Truck Challenge: Bryce Sparks vs Josh Carmon | Mud Madness | Discovery
Travelling to the birthplace of the Anzac legend | 60 Minutes Australia
"Why is he dead?": Grieving father pleads for answers over son's death | 60 Minutes Australia
SNEAK PEEK: Who is behind Havana Syndrome? | 60 Minutes Australia
Why Stormy Daniels went to war with Donald Trump | 60 Minutes Australia
MORE NEWS CLICK HERE...