ចេញហើយ! Honda CR-V Hybrid ២០២១ ជិះ១០០គ.ម ស៊ីសាំង៥លីត្រ

Posted By: RoogRog Robot | 30-Nov-2020 17:28:47

ក្រុមហ៊ុន Honda បានប្រកាសចេញរថយន្ត CR-V Hybrid ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ សម្រាប់ទីផ្សារចក្រភពអង់គ្លេស។

រថយន្ត Honda CR-V Hybrid ឆ្នាំ២០២១ នេះ នឹងមានលក់ចាប់ពីខែធ្នូតទៅ ជាមួយនឹងតម្លៃចាប់ពី ៣០ ១៨០ផោន ឬប្រហែល ៤០ ២២០ដុល្លារ។

SUV ខ្នាតកណ្តាលនេះមានបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ i-VTEC ដំណើរការជាមួយអាគុយ Atkinson Cycle និង ម៉ូទ័រអគ្គិសនី២ ដែលបង្កើតកម្លាំងបានសរុប ១៨១សេះ ហើយប្រើប្រអប់លេខអូតូ។

វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ចំណាយពេល ៨,៨វិនាទី សម្រាប់ប្រភេទប៉ុងមួយវិលកង់មុខ និង ៩,២វិនាទី សម្រាប់ប្រភេទប៉ុងពីរ ហើយមានល្បឿនអតិបរមា ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង។

រថយន្តនេះមានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ៥,៨លីត្រ/ក្នុងក្រុង និង ៦,៧លីត្រ/ក្រៅក្រុង សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

News Source: news.sabay.com.kh
LATEST NEWS
SNEAK PEEK: Who is behind Havana Syndrome? | 60 Minutes Australia
Why Stormy Daniels went to war with Donald Trump | 60 Minutes Australia
Finding Gold in Just 30 Minutes! | America's Backyard Gold | Discovery Channel
Organiser behind viral Willy Wonka event speaks out | 60 Minutes Australia
People with disabilities "treated like non-humans" in group homes | 60 Minutes Australia
Australia's forgotten war heroes | 60 Minutes Australia
The forgotten war heroes of the Kokoda track | 60 Minutes Australia
Killer whale kills multiple people while in captivity | 60 Minutes Australia
The man behind the viral Willy Wonka disaster speaks out | 60 Minutes Australia
MORE NEWS CLICK HERE...