​​ដឹង​អត់​ថា ស្រុក​ខ្មែរ បាំង​អ្នក​ណា​ដែល​​ អធិរាជ​ប្រអប់​រាជ​ ខ្លាច​រអា ?

Posted By: RoogRog Robot | 30-Nov-2020 15:53:36

អធិរាជ​ប្រអប់ រាជ ជា​ស្មាត់​ធំ​មួយ​រូប​របស់​ក្លឹប​បញ្ជា​ការដ្ឋាន​អង្គរក្ស​ ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​មហាជន​ថា ​ស្មាត់​រូប​នេះ​​ខ្លាំង​បច្ចេកទេស និង​ តិកនិក​ វ៉ៃ​ចោះ​រក​ចន្លោះ​កម្រ​មាន។ តិកនិក និង​សមត្ថភាព​ខ្ពស់​បែប​នេះ​តើ​ដឹង​ថា កីឡាករ​មក​ពី​ខេត្ត​កំពត​ខ្លាច​បាំង​អ្នក​ណា​អត់ ?

រាជ ទះបាល់

​បង​ប្រុស​បង្កើត​ យុន ​ម្នាក់​​នេះ​បាន​និយាយ​ថា <<​ សម្រាប់​ខ្ញុំ​មិន​មាន​ជា​បញ្ហា​ទេ​ ស្រុក​ខ្មែរ​បាំង​អ្នក​ណា​ក៏​​មិន​​អី​ដែរ​។ ប៉ុន្តែ​ក៏​ពឹង​ផ្អែក​លើ​ការ​លើក​បាល់​ផង​ដែរ>>។ រាជ បន្ថែម​ថា តិកនិក​ នេះ​គឺ​កើត​មក​ពី​កំណើត បើ​នៅ​ក្លឹប​វិញ​ គេ​បង្វឹក​ឲ្យ​ទះ​ធ្ងន់ៗ ពោល​គឺ​មិន​បាន​បង្រៀន​ពី​បច្ចេកទេស​ដែល​​រូប​គេ​មាន​សព្វថ្ងៃ​នេះ​ទេ ។

រាជ ជា​ស្មាត់​សម្បូរ​​បច្ចេកទេស​ ប៉ុន្តែ​គេ​មិន​ធ្លាប់​ជាប់​ជ្រើស​ជាតិ​ឡើយ។ យ៉ាង​ណា​ស្មាត់​រូប​នេះ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​មហាជន​ ដោយ​សារ​បច្ចេកទេស​ទះ​ចោះ​របស់​គេ។ រាជ ក៏​ធ្លាប់​ទទួល​បាន​ការ​សរសើរ​ពី​ គួន ម៉ុម​ ដែល​ជា​ស្មាត់​របស់​វិសាខា​ ដែ​រថា ស្មាត់​មក​ពី​ខេត្ត​កំពត​ខាង​លើ ​មាន​​ភាព​ប៉ិនប្រសព្វ​​ក្នុង​ការ​ទះ​បាល់​យក​ពិន្ទុ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

News Source: news.sabay.com.kh
LATEST NEWS
The Master of Disguises | Hustlers Gamblers Crooks | Discovery
The SCARIEST Moments on Expedition X | Discovery
A Ghostly Figure Manifests In The Doorway | Ghost Adventures: Screaming Room | Discovery Channel
Could Jack Have Survived on the Titanic Raft? | MythBusters | Discovery
SNEAK PEEK: The reality of Elon Musk's driverless car revolution | 60 Minutes Australia
Desperate rescue mission to save 33 miners trapped underground | 60 Minutes Australia
SNEAK PEEK: The reality of Elon Musk's driverless car revolution | 60 Minutes Australia
How to Snorkel For Gold | America's Backyard Gold | Discovery Channel
Why Ozzy Osbourne tried to kill his wife Sharon | 60 Minutes Australia
MORE NEWS CLICK HERE...