សម្ដេចតេជោ ហ៊ុន សែន ប្រកាសឲ្យផ្អារៀន ក្នុងការត្រៀមប្រលងបាក់ឌុប

Posted By: RoogRog Robot | 30-Nov-2020 15:53:35

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ទៅក្រសួងអប់រំ ឲ្យណែនាំទៅកាន់មន្ទីរអប់រំនានា ឲ្យមានការផ្អាកការរៀនបន្ដ ត្រៀមប្រលងបាក់ឌុបសម្រាប់ឆ្នាំសិក្សា ២០១៩-២០២០នេះ។

ទន្ទឹមនឹងនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រាប់ទៅសាលាវិជ្ជាជីវៈ ក៏ត្រូវបិទបណ្ដោះអាសន្ន រយៈពេល១៥ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩។

រូបតំណាង​

ការប្រកាស​របស់​សម្ដេចតេជោ ហ៊ុន សែន ខាង​លើ​នេះ គឺធ្វើ​ឡើង​តាមរយៈ​សំណូមពរពី​ក្រសួង​សុខាភិបាល និង​អង្គការសុខភាព​ពិភពលោក ឲ្យ​ដាក់​ចេញ​នូវ​វិធានការ​បន្ថែម​ សម្រាប់​នៅ​រាជធានីភ្នំពេញ និង​ខេត្តសៀមរាប ស្នើ​ឲ្យ​ផ្អាកការ​ជួបជុំ រាប់​ទាំង​អាពាហ៍ពិពាហ៍​រយៈពេល​១៥ថ្ងៃ គិត​ចាប់​ពី​ថ្ងៃទី​០១ ដល់១៥​ ខែធ្នូ ២០២០។ ទន្ទឹម​នឹង​ការ​ដាក់​ចេញ​នូវ​បទ​បញ្ជា​នេះ សម្ដេចតេជោ ក៏បាន​ប្រកាស​ឲ្យ​បិទសាលា​រៀន ជាដើម៕​

សូមចុចអាន៖ ក្រសួងបញ្ចប់​ឆ្នាំសិក្សា​២០១៩-២០២០ តែសិស្ស​ទី​១២ នៅរៀន​បន្ដ​ត្រៀម​ប្រលងបាក់ឌុប

ប្រភព៖ សម្តេចតេជោហ៊ុនសែន

News Source: news.sabay.com.kh
LATEST NEWS
Meet the 'sad' Oompa Loompa from the viral Willy Wonka disaster | 60 Minutes Australia
SNEAK PEEK: Olympic champion's new challenge | 60 Minutes Australia
Angry Spirit Shows He's NOT Playing Games | Ghost Adventures: House Calls | Discovery Channel
Unique EGGS Harvesting From Snail, Ostrich, Sea Urchin - Snail Eggs Processing to Caviar 🐌
Why is it so difficult to adopt children in need from overseas? | 60 Minutes Australia
Four brave soldiers fight impossible odds in the 'forgotten' war | 60 Minutes Australia
SNEAK PEEK: The invisible weapon targeting US officials | 60 Minutes Australia
Tough Truck Challenge: Bryce Sparks vs Josh Carmon | Mud Madness | Discovery
Travelling to the birthplace of the Anzac legend | 60 Minutes Australia
MORE NEWS CLICK HERE...