រដ្ឋកាលីហ្វ័រញ៉ា ដាក់ចេញ «បម្រាមគោចរ» ទប់ស្កាត់កូវីដ-១៩ ខណៈអ្នកឆ្លងទូទាំងប្រទេសកើនលើស១២លាននាក់

Posted By: RoogRog Robot | 22-Nov-2020 09:18:56

2020-11-22 08:12am

(កាលីហ្វ័រញ៉ា)៖ រដ្ឋកាលីហ្វ័រញ៉ា នឹងចាប់ផ្ដើមអនុវត្តបម្រាមគោចរនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) ដើម្បីព្យាយាមទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 ខណៈករណីទូទាំងប្រទេសបានកើនលើស១២លាននាក់ហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២០។

បម្រាមគោចរខាងលើ នឹងត្រូវនឹងអនុវត្តចាប់ពីម៉ោង២២៖០០នាទីយប់ នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ រហូតដល់០៥៖០០នាទីព្រឹក ហើយវិធានការនេះទៀតសោតនឹងត្រូវបន្ត អនុវត្តរហូតដល់ថ្ងៃទី២១ ខែធ្នូ។ តែបើមានការចាំបាច់ បំរាមគោចរនេះនឹងត្រូវបន្តសុពលភាព ឬអូសបន្លាយពេលប ន្ថែមទៀត។ មកទល់នឹងពេលនេះ រដ្ឋជាច្រើននៅទូទាំង សហរដ្ឋអាមេរិក បានដាក់ចេញនូវវិធានរឹតត្បិតជាច្រើ ន ក្នុងនោះរួមមានដូចជាការតម្រូវឱ្យពាក់ម៉ាស ដើម្បីទប់ស្កាត់ COVID-19 ខណៈនៅរដ្ឋតិចសាស់ កងកម្លាំងឆ្មាំជាតិ អាមេរិក ត្រូវបានដាក់ពង្រាយក្នុងទីក្រុង El Paso សំដៅជួយដល់អាជ្ញាធរអនុវិធានការប្រឆាំងជំងឺដ៏កាចសាហាវមួយនេះ។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometer សហរដ្ឋអាមេរិក មានអ្នកឆ្លង COVID-19 សរុបកើនលើស១២លាននាក់ហើយ ក្នុងនោះស្លាប់២៦១,៧៨៣នាក់ និងជាសះស្បើយឡើងវិញ ៧.៤លាននាក់៕




News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...