(កំពង់ស្ពឺ)៖ ព្រោះតែការងារក្នុងចំការដំឡូងមានការលំបាក និងប្រាក់ចំណូលមិនខ្ពស់ដូចការងារក្នុងវិស័យដទៃនោះ បានធ្វើឱ្យកម្មករមួយចំនួនសម្រេចចាកចោលចំការដំឡូង ទៅរកការងារក្នុងវិស័យដទៃ។ តែនៅពេលពិភពលោករងការរាតត្បាតពីជំងឺកូវីដ១៩ ពលរដ្ឋខ្មែរជាច្រើនដែលធ្វើការងារក្នុងវិស័យសំណង់ កាត់ដេរ និងក្នុងវិស័យទេសចរណ៍ ត្រូវបាត់បង់ការងារ ព្រោះតែអាជីវកម្មក្នុងវិស័យនេះមួយចំនួនធំជួបបញ្ហា និងសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្ន។
សម្រាប់កម្ពុជាក្នុងកំលុងពេលនៃការលំបាកបណ្តាលមកពីជំងឺកូវីដ១៩នេះ គេបានមើលឃើញថា វិស័យកសិកម្មនៅតែបន្តមានសកម្មភាព ហើយមានការវិវឌ្ឍន៍ល្អប្រសើរគួរឱ្យកត់សម្គាល់ផងដែរ។
ក្រុមហ៊ុន <
ចាប់តាំងពីឆ្នាំ២០០៩ មក ក្រុមហ៊ុនបានបោះទុនប្រមាណ ៦០លានដុល្លារអាមេរិក ដើម្បីវិនិយោគលើដីសម្បទានសេដ្ឋកិច្ចនេះ ដោយឈូសឆាយ និងដាំដំឡូងមីកែច្នៃជាម្សៅសម្រាប់នាំចេញ។ មកដល់ពេលបច្ចុប្បន្នក្រុមហ៊ុនបានឈូសឆាយ និងដាំដុះលើដីនេះបានប្រមាណជា ៩០ភាគរយ ហើយកំពុងនាំម្សៅដំឡូងមីទៅកាន់ទីផ្សារនៅអឺរ៉ុប និងឥណ្ឌា ក្នុងមួយខែប្រមាណជា ៥០០តោន ទៅជាង ១ពាន់តោន។
ក្នុងកំលុងនៃការរាតត្បាតជំងឺកូវីដ១៩ នាឆ្នាំ២០២០នេះ មិនបានធ្វើឱ្យក្រុមជួបបញ្ហា ឬផ្អាកដំណើរការនោះឡើយ។ ក្រុមហ៊ុននៅតែបន្តសកម្មភាពដាំដុះ ប្រមូលផល និងកែច្នៃជាម្សៅនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ហើយមានការបញ្ជាទិញកើនឡើងថែមទៀតផង។
ជាមួយការរក្សាបានដំណើរជាប្រក្រតីរបស់ក្រុមហ៊ុន <
បច្ចុប្បន្ននេះកម្មករចន្លោះពី ៣០០នាក់ ទៅ ៤០០នាក់ បាននិងកំពុងបំពេញការងារនៅទីតាំងក្រុមហ៊ុនដាំដំឡូងមីមួយនេះ ហើយទទួលបានប្រាក់ឈ្នួលទៅតាមផ្នែក និងជំនាញរបស់ពួកគេផងដែរ។ បច្ចុប្បន្នកម្មករ និងបុគ្គលិកបម្រើការងារនៅក្រុមហ៊ុនផ្នែកកសិកម្មមួយនេះ ទទួលបានប្រាក់ឈ្នួលចន្លោះពី ២៥០ដុល្លារ ដល់ ៧០០ដុល្លារក្នុងមួយខែ។
លោក វ៉េត ពិសិដ្ឋ ជាអ្នកម៉ៅការផ្នែកប្រមូលមើមដំឡូងនៅក្នុងក្រុមហ៊ុន បានថ្លែងបញ្ជាក់ក្នុងបទសម្ភាសន៍ជាមួយ Fresh News ថា ក្នុងកំលុងពេលនៃការរីករាតត្បាតនៃជំងឺកូវីដ១៩ រយៈពេល១០ខែកន្លងទៅ ក្រុមហ៊ុនដាំដំឡូងរបស់សិង្ហបុរីនេះដំណើរការជាធម្មតាទាំងការដាំដុះ ការប្រមូលផល និងរោងចក្រកែច្នៃម្សៅ។
លោក វ៉េត ពិសិដ្ឋ បានអះអាងទៀតថា ក្នុងមួយរយៈនេះលោកក៏ទទួលបានកម្មករជាច្រើន ដែលបាត់បង់ការងារក្នុងវិស័យសំណង់ ការកាត់ដេរតាមរោងចក្រ និងបម្រើការងារក្នុងវិស័យទេសចរណ៍មួយចំនួន បានត្រឡប់មកស៊ុការងារធ្វើវិញ ដើម្បីបានប្រាក់កម្រៃទ្រទ្រង់ជីវភាព។
បើតាមលោក ពិសិដ្ឋ បានឱ្យដឹងថា មុនពេលមានជំងឺកូវីដ១៩ ការរកកម្មកររើសដំឡូងមានការលំបាករកមិនសូវបាន ដោយសារមនុស្សភាគច្រើនមិនចង់ធ្វើការងារក្នុងចំការដំឡូង ហើយជ្រើសយកការងារក្នុងវិស័យសំណង់ និងកាត់ដេរ ដែលបានប្រាក់ខែខ្ពស់ និងងាយស្រួលជាងធ្វើការនៅចំការដំឡូង។ តែក្រោយពេលជួបវិបត្តិ និងបាត់បង់ការងារ ពួកគេក៏បានវិលត្រឡប់មកបំពេញការងារក្នុងចំការដំឡូងវិញ។
លោក វ៉េត ពិសិដ្ឋ បានវាយតម្លៃខ្ពស់ការវិនិយោគរបស់ក្រុមហ៊ុនសិង្ហបុរី <