«ស្ថានភាពវិស័យមូលបត្រ និងការទាក់ទាញក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារហ៊ុន» ជាប្រធានបទកិច្ចសម្ភាសកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ទូរទស្សន៍ Fresh News ផ្សាយនៅថ្ងៃស្អែក

Posted By: RoogRog Robot | 22-Nov-2020 07:37:38

2020-11-22 06:33am

(ភ្នំពេញ)៖ កម្មវិធី <<ភ្ញៀវពិសេសប្រចាំសប្តាហ៍>> សម្រាប់នៅថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នឹងពន្យល់ជុំវិញប្រធានបទ៖ <<ស្ថានភាពវិស័យមូលបត្រ និងការទាក់ទាញក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារហ៊ុន>> ក្នុងកម្មវិធី <<ភ្ញៀវពិសេសប្រចាំសប្តាហ៍>> របស់ទូរទស្សន៍ Fresh News។

ការផ្សាយនៃកិច្ចសម្ភាសរវាងអង្គភាពព័ត៌មាន Fresh News និងលោក ហុង សុហួរ ធ្វើឡើងនៅម៉ោង២រសៀល និងម៉ោង៩យប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយក៏នឹងមានការផ្សាយឡើងវិញ នៅម៉ោង២រសៀល និងម៉ោង៩យប់ ថ្ងៃអង្គារ ថ្ងៃសុក្រ និងថ្ងៃសៅរ៍ផងដែរ (ក្នុងសប្តាហ៍ដដែល)។

សូមប្រិយមិត្តរង់ចាំ និងតាមដានការផ្សាយ របស់បណ្តាញព័ត៌មាន Fresh News, ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈទូរទស្សន៍ខ្សែកាបទូទាំងប្រទេស, ទូរទស្សន៍ Fresh News, Computer, Facebook & Youtube Fresh News.


News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...