ក្រសួងយុត្តិធម៌ ស្នើសុំបន្ធូរ បន្ថយ និងលេីកលែងទោសទណ្ឌិតសរុប ៦៩៥ នា ក់ ក្នុង ឱកា ស ពិធីបុណ្យអុំទូក

Posted By: RoogRog Robot | 29-Oct-2020 19:53:35

2020-10-29 06:52pm

(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ បានសម្រេចស្នើសុំទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីទូលថ្វាយព្រះមហាក្សត្រផ្តល់ភាពអនុគ្រោះទោសដល់ទណ្ឌិតសរុប ៦៩៥ នា ក់ (ស្រី ៦៥ នាក់) ក្នុង ឱកា ស ពិធីបុណ្យ អុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២០នេះ។ នេះបេីតាម លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បញ្ជាក់ប្រាប់ Fresh News។

ការស្នេីនេះ បានធ្វេីឡេីងបន្ទាប់ពី លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានដឹកនាំកិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ដើម្បីពិនិត្យបញ្ជីឈ្មោះទណ្ឌិតដែលបានស្នើសុំបន្ធូ រ បន្ថយទោស និងលើកលែងទោសក្នុង ឱកា ស ពិធីបុណ្យ អុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២០ ។

បេីតាម លោក គឹម សន្តិភាព , គណៈកម្មការថ្នាក់ ជាតិ បាន ទទួ ល សំណុំ ឯ ក សា រ ពី ប ណ្តា ពន្ធនា គាររាជ ធា នី-ខេត្ត ចំនួន ២៤ និង មណ្ឌ ល អប់រំកែប្រែទាំង០៤ ដែ ល ស្នើសុំ ផ្តល់ការអនុគ្រោះទោសដល់ ទណ្ឌិតសរុបចំនួន ១០៨៦ នា ក់ (ស្រី ៧៦ នាក់) រួមមាន៖ • ស្នើសុំបន្ថយទោសមួយជីវិតមកនៅ២០ឆ្នាំ ចំនួន ០៩ នាក់ (ស្រី ០០នាក់) • ស្នើសុំលើកលែងទោស ចំនួន ៣៥៤ នាក់ (ស្រី២២នាក់) • ស្នើសុំបន្ធូរបន្ថយទោស ១២ខែ ចំនួន ១៣៤ នាក់ (ស្រី០៩ នាក់) • ស្នើសុំបន្ធូរបន្ថយទោស ៩ខែ ចំនួន ១៣៨ នាក់ (ស្រី ០៧នាក់) • ស្នើសុំបន្ធូរបន្ថយទោស ៦ខែ ចំនួន ៤៥១ នាក់ (ស្រី ៣៨ នាក់) ។

លោកបញ្ជាក់ថា ជាលទ្ធភាព នៃកិច្ចប្រជុំកិច្ចរបស់ គណៈ កម្មការថ្នាក់ជាតិ បានសម្រេចគោរពស្នើសុំទៅ សម្តេចនាយករដ្ឋមន្ត្រីដើម្បីទូលថ្វាយព្រះមហាក្សត្រផ្តល់ភាពអនុគ្រោះទោសដល់ទណ្ឌិតសរុប ៦៩៥ នា ក់ (ស្រី ៦៥ នាក់) រួមមាន៖

• ស្នើសុំបន្ថយទោសមួយជីវិតមកនៅ២០ឆ្នាំចំនួន០៥នាក់ (ស្រី ០០នាក់) • ស្នើសុំលើកលែងទោស ចំនួន ១៩នាក់ (ស្រី ០៦នាក់) • ស្នើសុំបន្ធូរបន្ថយទោស ១២ខែ ចំនួន ៩២នាក់ (ស្រី ១០ នាក់) • ស្នើសុំបន្ធូរបន្ថយទោស ៩ខែ ចំនួន ៩៥នាក់ (ស្រី ០៨នាក់) • ស្នើសុំបន្ធូរបន្ថយទោស ៦ខែ ចំនួន ៤៨៤ នាក់ (ស្រី ៤១ នាក់) ៕







News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...