រឿងពិតទាំង ៧របស់ Hwasa សមាជិកពៅ តែខ្លឹមខ្លាំងរបស់ MAMAMOO

Posted By: RoogRog Robot | 28-Oct-2020 18:09:04

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ Hwasa (MAMAMOO) បាន​វិវត្ត​ខ្លួន​យ៉ាង​ល្អ​ក្លាយ​ជា​តារា​ល្បីលំដាប់​កំពូល​ម្នាក់ដែរ​ប្រចាំ​ពិភព K-Pop។

វាមិន​មែន​ជា​រឿង​ចែដន្យ​ទេ ប៉ុន្តែ​សុទ្ធ​តែ​កើត​ចេញ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​សុទ្ធសាធ ហើយ​បូក​ផ្សំ​នឹង​សមត្ថភាព​ពេញ​ខ្លួន និង​ការ​តុបតែង​ខ្លួន​លេចធ្លោ​ទៀត​នោះ​ រឿងអ្វី​នាង​មិន​អាច​ល្បី​បាន?

មិនថា​នៅ​ក្នុង​ក្រុម ឬ​​ទោលឡើយ​ Hwasa ធ្វើបាន​យ៉ាង​ល្អ​មិនញញើត រហូត​អាច​សាង​កេរ្តិ៍ឈ្មោះ​យ៉ាង​ត្រដែត​គួរ​ឲ្យភ្ញាក់ផ្អើល។ យ៉ាង​ណា​ ទោះ​បី​អ្នក​ជា​អ្នក​គាំទ្រ​យូរ​ឆ្នាំ​របស់​នាង​មែន​ ប៉ុន្តែ​ដើម្បី​ដឹង​កាន់​តែ​ច្បាស់​ពី​ Maknae របស់ MAMAMOO ម្នាក់​នេះ​ សូម​ទស្សនា​បន្ថែម​នូវ​រឿង​រ៉ាវ​មួយ​ចំនួន​ដូចតទៅ៖

១. អត្ថន័យ​ឈ្មោះ​លើ​ឆាក​

Hwasa មាន​ឈ្មោះ​ពិត​ Ahn Hyejin។ នាង​មិន​ចង់​ប្រើឈ្មោះ​ Hyejin ធ្វើជាឈ្មោះ​ក្នុង​សិល្បៈទេ ព្រោះ​ឈ្មោះ​នាង​ដូច​ឈ្មោះ​តារា​ផ្សេង​ទៀតដែរ ដូចនេះ​ក៏សម្រេច​ប្រើឈ្មោះ "Hwasa" ដែល​មក​ពី​ពាក្យ​ <> មានន័យ​ថា​ <<មានពន្លឺរះ​ចែងចាំង>> ហើយ​ស័ក្ដិសម​សម្រាប់​តារាដែល​បណ្ដែត​ខ្លួន​លើ​វិស័យ​នេះ។

២. នាង​មិន​មែន​មក​ពី គ្រួសារ​អ្នកមានទេ

ទោះ​បី Hwasa មើល​ទៅ​ដូចជា​នារី​អភិជន ឬអ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន ប៉ុន្តែ​តាម​ពិត​ទៅ​នាង​មាន​ប្រភព​ពី​គ្រួសារ​ដែល​មាន​ជីវភាព​ធម្មតា​ ដោយ​ធំ​ដឹង​ក្ដី​នៅ​ជនបទ។ ទោះជាយ៉ាង​ណា​ នាង​មាន​ឪពុកម្ដាយ​ដែល​តែង​ផ្ដល់​ក្ដី​ស្រឡាញ់ ការគាំទ្រលើកទឹកចិត្ត ទោះ​បី​ពួកគេ​មិនមែន​ជា​អ្នក​មាន​ទ្រព្យ​ និង​របស់​ប្រើប្រាស់ហ៊ឺហារ​ដូចគេ តែគ្រួសារ​​​មានសុភមង្គល​បំផុត។

៣. នាង​បាន​ស្គាល់​សមាជិក​រួម​ក្រុម MAMAMOO យូរមក​ហើយ​តាំង​ពី​មុន Debut ទៀត

Hwasa និង​ Wheein បាន​ស្គាល់​គ្នា​តាំង​ពី​រៀន​នៅ​ថ្នាក់​អនុវិទ្យាល័យ និង​វិទ្យាល័យ​ជាមួយគ្នា​មក​ម្ល៉េះ។ អ្នក​ទាំង​ ២​មាន​ក្ដី​សុបិន​ចង់​ក្លាយ​ជា​តារា​ចម្រៀង​ដូចគ្នា​ពេល​នោះ ​ថែម​ទាំង​បាន​លើក​ទឹកចិត្តគ្នាទៅវិញទៅមក​ និងជួយ​និយាយ​ជាមួយ​ឪពុកម្ដាយ​របស់ Hwasa ឲ្យ​នាង​បាន​សម្រេច​ក្ដី​ស្រមៃ​ទៀតផង។ រហូត​ដល់​បាន​ចូល​ប្រកួត​ដំបូង​ ពួកគេ​នៅ​តែ​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​ ហើយ​ជា​រឿង​ល្អ​ពួកគេ​បាន​ជាប់​ទាំង​ ២ចូល​ផលិតកម្ម RBW Entertainment ស្របពេល​ទើប​រៀប​ថ្នាក់ទី ៩។

៤. សមត្ថភាព​របស់​នាង​គ្រប់គ្រាន់​ ធ្វើ​ឲ្យ​តារា​ K-Pop ​គាំទ្រពេញទំហឹង

Hwasa ត្រូវ​បាន​អ្នក​ជំនាញ​ជា​ច្រើន​កោតសរសើរ​នឹង​ទេពកោសល្យ​នាង​ណាស់ តាំង​ពី​សំឡេង​ ទាំង​ស្ទីលច្រៀងខុសពី​គេ ទាំង​សមត្ថភាព​រ៉េប​ និង​ចរិត​លើ​ឆាក​សម្ដែង។ អ្វី​ដែល​មាន​ទាំង​នេះ​ បាន​ធ្វើ​ឲ្យ​តារា​គ្នា​ឯង​សរសើរ​មិនដាច់ពីមាត់​ឡើយ ឧទាហរណ៍​ជាក់ស្ដែង​ដូចជា HyunA ក៏​ធ្លាប់​លើក​​ពី​សមត្ថភាព​អស្ចារ្យ​របស់ Hwasa ដែរ។

៥. នាង​មិន​ខ្វល់​នឹង​អ្វី​ដែល​និយាយ​មិនល្អ​ពីនាង

ជា​តារា​ប្រាកដជា​មាន​ព័ត៌មាន​រិះគន់​ច្រើន សម្រាប់​ Hwasa ដូចគ្នា។ មានម្ដង​នោះ​នាង​បាន​មិន​បាន​ពាក់​អាវ​ក្នុង​ ពេល​មក​ដល់​ព្រលាន​យន្តហោះ Incheon International Airport កាលពី​ខែកក្កដា ឆ្នាំ ២០១៩។ នាង​មិន​បាន​ចេញ​មុខ​និយាយ​បកស្រាយ​អ្វី​ពី​ព្យុះ​ព័ត៌មាន​នេះ​ទេ រហូត​ដល់​ពេល​ដែល​បទ​ថ្មី​របស់​ក្រុមចេញគឺ "Hip" ដោយ​នៅក្នុង​ប៉ារ៉ូល​ចម្រៀង១ឃ្លាបាន​ដាក់​ថា​ <>។ មែន​ទែន​ទៅ​នាង​មិន​គិត​ថា​ វា​ជា​រឿង​ធំ​នោះទេ ហើយ​ក៏​មិនខ្វល់​នឹង​ Hater ដែរ។

៦. នាង​ធ្វើ​ឲ្យទំនិញលក់ដាច់សាហាវ ដោយមិនដឹងខ្លួន​

ពេល​នាង​ចូលរួមក្នុង​កម្មវិធី​ I Live Alone នាង​ត្រូវ​បាន​គេ​ឲ្យ​រហស្សនាម​ថា​ជា​ "Sold-Out Queen" ក៏ព្រោះ​សមត្ថភាព​ដែល​អាច​លក់​របស់​ចេញ​បាន​ដោយងាយ។ មាន​ពេល​មួយ​នោះ​ ពេល​ញ៉ាំ Gopchang ស្រាប់​តែចំណី​ប្រភេទ​នេះ​លក់ដាច់​សាហាវ​លើ​ទីផ្សារ។ ឈាន​ដល់​ពេល​មួយ​ទៀត​នាង​ចាក់​ Recorder ស្រាប់តែ​វិបសាយ​លក់​ Music Book សម្រាប់​លេង​ឧបករណ៍ភ្លេង​លក់ដាច់ទៅទៀត​ក្នុង​រយៈពេល​មួយ​ពព្រិចភ្នែក។

៧. នាង​ជា​កូន​ស្រី​កតញ្ញូ

នៅពេល​នាង​អាចរក​ចំណូល​បាន​ច្រើនពី​អាជីព​ជា​តារា រឿង​ដំបូង​ដែល​នាង​ធ្វើ​នោះ​គឺ ដោះ​បំណុល​ទាំង​អស់របស់​ឪពុកម្ដាយ។ នាង​ និង​ឪពុកម្ដាយ​ជិតស្និទ្ធ​នឹង​គ្នា​ខ្លាំង​ ហើយ​នេះ​ជា​រឿង​ល្អ​បំផុត​ដែល​នាង​បាន​ធ្វើ​ សម្រាប់អ្នក​មាន​គុណ៕s

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

News Source: news.sabay.com.kh
LATEST NEWS
MORE NEWS CLICK HERE...