Facebook កំពុងតេស្តមុខងារថ្មី អ្នកជិតខាងភ្នែកម្នាស់ ច្បាស់ជាត្រូវចិត្ត

Posted By: RoogRog Robot | 22-Oct-2020 16:16:38

Facebook បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ខ្លួន​កំពុង​តែ​សាក​ល្បង​មុខងារ​ថ្មី​មួយ ដែល​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ប្រើ​ប្រាស់​បង្ហោះ និង​ចែក​រំលែក​ព័ត៌មាន​ក្នុង​ទីតាំង​មួយ​ដែល​ផ្ដោត​លើ​តំបន់​​ភូមិសាស្ត្រ​តូច​មួយ។

មុខងារ​ថ្មី​នេះ​ឈ្មោះ​ថា​ Neighborhoods ដែល​ Facebook កំពុង​ធ្វើ​តេស្ត​ក្នុង​​ទីក្រុង Calgary ប្រទេស​កាណាដា​ ​ហើយ​ Facebook ទំនង​ជា​បញ្ចេញ​មុខងារ​នេះ​ឲ្យ​ប្រើ​ទូលំទូលាយ​ជាង​នេះ​ ប្រសិន​បើ​សាក​ល្បង​ទៅ​ជោគជ័យ។

​រូបភាព​ Screenshot នៃ​មុខងារ Neighborhoods នេះ​ត្រូវ​បាន​ចែក​រំលែក​លើ​បណ្ដាញ Twitter កាល​ពី​ថ្ងៃ​អង្គារ​ ដោយ​អ្នក​ប្រឹក្សា​ខាង​បណ្ដាញ​សង្គម​ឈ្មោះ Matt Navarra។

រូបភាព​បាន​បង្ហាញ​ថា​ អ្នក​ប្រើ​ប្រាស់​ត្រូវ​បញ្ជាក់​អំពី​ទីតាំង​របស់​ពួក​គេ ដើម្បី​ឲ្យ​ត្រូវ​នឹង​តំបន់​របស់​ពួក​គេ​ បន្ទាប់​មក​ត្រូវ​បង្កើត Profile ពិសេស​ដែល​មាន​តែ​អ្នក​ជិត​ខាង​រស់​នៅ​តំបន់​ជា​មួយ​គ្នា​ទើប​មើល​ឃើញ។ អ្នក​ប្រើ​ប្រាស់​អាច​ចាក​ចេញ​ពី​តំបន់​ដែល​គេ​ចូល​រួម ហើយ​ផ្លាស់​ប្ដូរ​ទៅ​តំបន់​ផ្សេង​ទៀត​បាន​គ្រប់​ពេល ប្រសិន​បើ​មាន​ការ​បញ្ជាក់​អំពី​ទីតាំង​ច្បាស់​លាស់៕

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

News Source: news.sabay.com.kh
LATEST NEWS
A Ghostly Figure Manifests In The Doorway | Ghost Adventures: Screaming Room | Discovery Channel
Could Jack Have Survived on the Titanic Raft? | MythBusters | Discovery
SNEAK PEEK: The reality of Elon Musk's driverless car revolution | 60 Minutes Australia
Desperate rescue mission to save 33 miners trapped underground | 60 Minutes Australia
SNEAK PEEK: The reality of Elon Musk's driverless car revolution | 60 Minutes Australia
How to Snorkel For Gold | America's Backyard Gold | Discovery Channel
Why Ozzy Osbourne tried to kill his wife Sharon | 60 Minutes Australia
Exploring the Hidden Gold Mines of the Deep South | America’s Backyard Gold | Discovery
Captagon Crisis: How Syria Became a Narco State | Free Documentary
MORE NEWS CLICK HERE...