អ្នកណាមិនល្បី កោះស្ដេចមានទេសភាពស្អាតត្រជាក់ភ្នែក ទាំងលើដី និងក្រោមទឹក (វីដេអូ)

Posted By: RoogRog Robot | 22-Oct-2020 15:08:59

កោះស្ដេចគឺជាកោះដែលមានប្រជាជនរស់នៅច្រើនជាងគេ ក្នុងចំណោមប្រជុំកោះទាំង ១២ នៅស្រុកគិរីសាគរ ខេត្តកោះកុង។ មានចម្ងាយប្រមាណ ២គីឡូម៉ែត្រពីពយជប៉ុន ភ្ញៀវទេសចរ​អាចធ្វើដំណើរតាមអូប័រ ទៅដល់កោះស្ដេច ដោយចំណាយពេលតែ ៣នាទីប៉ុណ្ណោះ។

មានរាងដូចគ្រាប់សណ្ដែក កោះស្ដេចដែលមានផ្ទៃដីជិត២គីឡូម៉ែត្រការ៉េនេះ មានប្រជាជនរស់នៅប្រមាណ ៦០១គ្រួសារ ដែលជាង ៧០% គឺជាអ្នកប្រកបរបរនេសាទ។

នៅលើកោះស្ដេច អ្នកទេសចរ​អាចទស្សនាភូមិស្ថានរបស់អ្នកស្រុក រួចបន្តដំណើរទៅកាន់ទៅកាន់ភាគខាងជើងនៃកោះ ដើម្បីទស្សនាអណ្ដូងទឹកដ៏ចំណាស់មួយ ដែលផ្គត់ផ្គង់ទឹកសាបដល់ប្រជាពលរដ្ឋនៅលើកោះនេះជាយូរមកហើយ។ មិនឆ្ងាយប៉ុន្មានពីអណ្ដូងទឹកនេះ ភ្ញៀវទេសចរ​ នឹងប្រទះឃើញតំបន់ថ្មប៉ប្រះទឹកដ៏ស្រស់ស្អាតមួយ លាតសន្ធឹងនៅក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃ។

ចង់ដឹងថាកោះស្ដេច មានអ្វីខ្លះទៀត តោះ! ទស្សនា​វីដេអូពី "ផ្លូវទៅស្រុក វគ្គ៣" ខាងក្រោមនេះ៖

ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយភោជនីយដ្ឋាន Asian Kitchen, ហាងនំប៉័ង TOUS les JOURS, ហាងប៊ឺហ្គើ Lotteria, ហាងភីហ្សា Domino's Pizza, ក្រុមហ៊ុនទូរសព្ទដៃ OPPO និងគាំទ្រដោយក្រសួងទេសចរណ៍៕

អត្ថបទ៖ សុខ សុវត្ថិ

News Source: news.sabay.com.kh
LATEST NEWS
The SCARIEST Moments on Expedition X | Discovery
A Ghostly Figure Manifests In The Doorway | Ghost Adventures: Screaming Room | Discovery Channel
Could Jack Have Survived on the Titanic Raft? | MythBusters | Discovery
SNEAK PEEK: The reality of Elon Musk's driverless car revolution | 60 Minutes Australia
Desperate rescue mission to save 33 miners trapped underground | 60 Minutes Australia
SNEAK PEEK: The reality of Elon Musk's driverless car revolution | 60 Minutes Australia
How to Snorkel For Gold | America's Backyard Gold | Discovery Channel
Why Ozzy Osbourne tried to kill his wife Sharon | 60 Minutes Australia
Exploring the Hidden Gold Mines of the Deep South | America’s Backyard Gold | Discovery
MORE NEWS CLICK HERE...