ប្រមុខ UN៖ ពិភពលោក បរាជ័យដោះស្រាយ COVID-19 គឺដោយសារតែការបែកបាក់គ្នា

Posted By: RoogRog Robot | 18-Oct-2020 09:27:29

2020-10-18 09:24am

(ញូយ៉ក)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា ការបែកបាក់គ្នារបស់ពិភពលោក នាពេលបច្ចុប្បន្ន បានបង្កការរារាំងស្ទះ ដល់កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹង COVID-19 ដែលផ្ដាច់ជីវិតមនុស្សច្រើនជាង១លាននាក់ហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០។

ការកត់សម្គាល់ខាងលើរបស់លោក Antonio Guterres ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានព័រទុយហ្គាល់ Lusa កាលពីថ្ងៃសៅរ៍ម្សិលមិញ។ លោក Guterres បានគូសបញ្ជាក់ដូច្នេះថា៖<< COVID-19 គឺជាបញ្ហាប្រឈមដ៏ធំសម្រាប់សហគមន៍អន្តរជាតិទាំងមូល និងសម្រាប់ខ្ញុំ...ក៏ប៉ុន្តែជាអកុសល ការបែកបាក់គ្នា នាពេលបច្ចុប្បន្ន បានធ្វើឱ្យពិភពលោកបរាជ័យ ក្នុងការដោះស្រាយវិបត្តិមួយនេះ>>។ ថ្លែងនាឱកាសនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះ ក៏បានព្រមាន ដែរថា បើសិនជាមិនមានការធ្វើសកម្មភាពរួមគ្នាឱ្យទាន់ពេលវេលាទេ នោះក្រៅតែបង្កឱ្យមនុស្សស្លាប់ និងឆ្លង COVID-19 ក៏នឹងធ្វើឱ្យមនុស្សរាប់លាននាក់ធ្លាក់ ចូលក្នុងភាពក្រីក្រ និងគ្រោះអត់ឃ្លានផងដែរ។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers មនុស្ស៣៩.៩លាននាក់ នៅទូទាំងពិភពលោក បានឆ្លង COVID-19 ក្នុងនោះមាន១.១លាននាក់បានស្លាប់ និង២៩.៨លាននាក់ ជាសះស្បើយឡើងវិញ៕


News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...