BREAKING: អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៣៣.៥លាននាក់ ស្លាប់ជាង ១លាននាក់ និងជាសះស្បើយជិត ២៥លាននាក់!

Posted By: RoogRog Robot | 29-Sep-2020 09:09:37

2020-09-29 08:03am

(បរទេស)៖ គិតត្រឹមម៉ោង៧ព្រឹកថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៣៣,៥៤២,៤៧១នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ១,០០៦,០៩០នាក់ និងជាសះស្បើយឡើងវិញ ២៤,៨៦៩,២៩៥នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៧,៣៦១,២០៦នាក់ ស្លាប់ចំនួន ២០៩,៧៧៧នាក់ និងជាសះស្បើយចំនួន ៤,៦០៦,៩៣៥នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៦,១៤៣,០១៩នាក់ ស្លាប់ចំនួន ៩៦,៣៥១នាក់ និងជាសះស្បើយ ៥,០៩៨,៥៧៣នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៤,៧៤៨,៣២៧នាក់ ស្លាប់ ១៤២,១៦១នាក់ និងជាសះស្បើយ ៤,០៨៤,១៨២នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖


News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...